ខ្សែប្រយុទ្ធស៊ែប Aleksandar Mitrovic បានក្លាយជាវីរៈបុរសក្នុងជ័យជំនះរបស់ Al-Hilal 3-0 លើក្រុមភ្ញៀវអ៊ីរ៉ង់ Esteghlal ដើម្បីរក្សាស្ថិតិឈ្នះបួនប្រកួតផ្ទួនៗក្នុងពូលនៃក្របខណ្ឌក្លិបកំពូលអាស៊ី AFC Champions League Elite។
អតីតខ្សែប្រយុទ្ធ Fulham រូបនេះរកបានគ្រាប់នាំមុខនៅនាទីទី 15 មុនពេលគ្រាប់ទីពីររបស់
អានព៌ត័មានកីឡាអន្តរជាតិផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
ខ្លួនកើតឡើងនៅនាទីទី 33។ គ្រាប់បាល់ទីបី Hat-Trick របស់ Mitrovic សម្រេចបាននៅវគ្គទីពីរនាទីទី 74 ដែលជាការតែតបញ្ចូលទីពីបាល់ជ្រុងរបស់ Joao Cancelo។
ថ្វីបើឈ្នះមែន ការប្រកួតបញ្ចប់ទៅដោយសោកស្តាយផងដែរសម្រាប់ Al-Hilal ដោយខ្សែប្រយុទ្ធប្រេស៊ីល Neymar ដែលទើបជាពីរបួសពីរសប្តាហ៍ក្រោយសម្រាកមួយឆ្នាំនោះ ក៏រងរបួសសារជាថ្មីក្រោយផ្លាស់ប្តូរចូលលេងបាន 29 នាទីនៅវគ្គទីពីរ។
គិតមកដល់ពេលនេះ Al-Hilal និង Al-Ahli ឈ្នះបួនប្រកួតដូចគ្នាមាន 12 ពិន្ទុពេញឈរលេខមួយនិងលេខពីរក្នុងពូល ដាច់ក្រុមលេខបីរបស់កាតា Al-Sadd ខណៈ Al-Nassr ឈរលេខបួន។
ក្រុមរបស់ Cristiano Ronaldo, Al-Nassr នឹងត្រូវជួបជាមួយ Al-Ain យប់ថ្ងៃអង្គារនេះ។
នេះជារដូវកាលដំបូងហើយដែលក្របខណ្ឌក្លិបកំពូលអាស៊ី AFC Champions League កែប្រែរូបមន្តថ្មីដោយត្រូវបែកចែកជាពីរពូលប៉ុណ្ណោះ គឺពូលភាគខាងលិច និងពូលភាគខាងកើត ដោយមាន 12 ក្រុមក្នុងមួយពូល។
ក្រុមនីមួយៗត្រូវលេង 6 ប្រកួតប៉ុណ្ណោះ តាមរយៈការចាប់ឆ្នោតរកគូប្រកួតដូច UEFA Champions League របស់អឺរ៉ុបដែរ៕