អតីតខ្សែការពារ Real Madrid, Marcelo បានចាកចេញពីក្លិបប្រេស៊ីល Fluminense ហើយ ដោយការព្រមព្រៀងរៀងខ្លួនក្នុងការបញ្ចប់កិច្ចសន្យា។ ទោះបីជាក្លិបបានប្រកាសពីការបញ្ចប់កិច្ចសន្យាកីឡាករវ័យ 36 ឆ្នាំរូបនេះកាលពីចុងសប្តាហ៍កន្លងទៅ តែមិនបានបញ្ជាក់ពីមូលហេតុឡើយ។ Marcelo មានការខ្វែងគំនិតគ្នាជាមួយគ្រូបង្វឹក
អានព៌ត័មានកីឡាអន្តរជាតិផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
Mano Menezes អំឡុងពេល Fluminense ស្មើគ្នា 2-2 ទល់នឹង Gremio នៅកីឡដ្ឋាន Maracana កាលពីថ្ងៃសុក្រ។
ខ្សែការពារស្លាបឆ្វេងដែលឈ្នះជើងឯក 25 ពានអំឡុងពេល 15 ឆ្នាំជាមួយក្លិបយក្សអេស្ប៉ាញ Real Madrid រូបនេះ គម្រោងត្រូវផ្លាស់ប្តូរចូលអំឡុងការប្រកួតកាលពីថ្ងៃសុក្រនោះ តែមានការជជែកគ្នាជាមួយគ្រូបង្វឹក Mano Menezes ហើយក៏បញ្ជាក់ឱ្យ Marcelo ទៅអង្គុយកៅអីបម្រុងវិញ។
រំលឹកថា Marcelo ជាកីឡាករដែលចេញពីថ្នាលយុវជន Fluminense និងបានចូលលេងក្រុមធំបានមួយរយៈខ្លី មុនពេលផ្លាស់ទៅ Real Madrid កាលពីឆ្នាំ 2007។ Marcelo បានវិលមកក្លិបចាស់របស់ខ្លួនវិញនៅឆ្នាំ 2023 ក្រោយចំណាយពេលមួយរយៈជាមួយក្លិបក្រិក Olympiakos៕