Thursday , January 16 2025

លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

Lewandowski រក​បាន​3​គ្រាប់​ក្នុង​ចន្លោះ​ពេល​ដ៏លឿនបំផុត ខណៈ Bayern លត់ Salzburg ចាស់ដៃ

ខ្សែ​ប្រយុទ្ធ Robert Lewandowski បាន​ស៊ុត​បាល់​បញ្ចូល​ទី​3​គ្រាប់ ក្នុង​ចន្លោះពេល​ត្រឹម​តែ​23នាទី ខណៈ​ដែលក្រុម Bayern Munich បានលត់ក្រុម Red Bull Salzburg យ៉ាង​ចាស់​ដៃក្នុងលទ្ធផល 7-1 ដើម្បី​ឈាន​ទៅ​វគ្គ​បន្ត​នៃក្រប

​ខ័ណ្ឌ Champions League​ វគ្គ​8​ក្រុម​ចុងក្រោយ ជាមួយជ័យ​ជម្នះ​ទាំង​​2​ជើង 8-2​។ តារា​ឆ្នើម​អន្តរ​ជាតិ​ប៉ូឡូញ​រូបនេះ ដែល​បាន​ចូលលេងក្នុង​​ជម្រើស​ដំបូង​ជាលើក​ទី​100​របស់​គេ​ក្នុង​យុទ្ធនា​ការ​នេះ បាន​ស៊ុត​បាល់​បំ​ប៉ោង​សំណាញ់​ពីចំណុច​ពិន័យ​11ម៉ែត្រ​ចំនួន​2​គ្រាប់ នៅ​ចន្លោះ​ពេល​តែ​21នាទី​ ក្រោយពី​ត្រូវ​បាន​ធ្វើ​ឲ្យដួល​2លើក ដោយ​ខ្សែ​រការ​ពារ Maximilian Wober របស់ក្រុម Salzburg​។ នេះ​គឺ​ជា​លើក​ទី​1​ហើយ​ដែល​ការ​រក​បាន​គ្រាប់​បាល់​​3គ្រាប់ក្នុងក្រប​ខ័ណ្ឌ Champions League ត្រូវ​​បាន​ធ្វើ​សម្រេច យ៉ាង​ឆាប់រហ័ស ពោល​គឺ​ក្រោយពី​លេង​បាន​ត្រឹម​តែ​23នាទី បើ​ទោះ​បីនេះ មិនមែន​ជាការ​រក​បាន​គ្រាប់បាល់​3​គ្រាប់​យ៉ាង​ឆាប់រហ័ស​បំផុត​ក្នុង​យុទ្ធនាការ​នេះ​ក៏ដោយ។ ​កំណត់ត្រានៃ​ការ​រក​បាន​គ្រាប់បាល់​3​គ្រាប់​ដ៏លឿន​បំផុត ត្រូវ​បាន​គ្រប់គ្រង​ដោយ​កីឡាករ Bafetimbi Gomis ដែល​រក​បាន​3គ្រាប់ក្នុង​ចន្លោះ​ពេល​8នាទី​សម្រាប់​ក្រុម Lyon ក្នុង​ពេលយក​ឈ្នះលើ​ក្រុម Dinamo Zagreb កាលពីឆ្នាំ​2011៕

ប្រភពព័ត៌មាន៖ BBC

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

ជំនួបក្របខណ្ឌ NBA របស់ Lakers និង Hornets លើកពេល ដោយសារភ្លើងឆេះព្រៃនៅ LA

សមាគមបាល់បោះអាមេរិក NBA បានសម្រេចលើកពេលការប្រកួតនៅថ្ងៃព្រហស្បតិ៍រវាង LA Lakers និង Charlotte Hornets ក្នុងទីក្រុង Los Angeles ដោយសារតែភ្លើងឆេះព្រៃនៅក្នុងតំបន់។ ភ្លើងឆេះព្រៃដ៏ធំបានបំផ្លាញតំបន់ក្រុង Los Angeles …