ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី18 ឆ្នាំ2024/25 (ថ្នាក់ខេត្ត) បានរកឃើញបេក្ខភាពឡើងវគ្គ 8ក្រុមចុងក្រោយ(1/4) មួយក្រុមទៀតហើយ គឺក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ ដែលបានយកឈ្នះក្រុមភ្នំពេញហ្គាឡាក់ស៊ី វិញ ដោយលទ្ធផល 5-1 ក្នុងជំនួបបញ្ចប់ពូលA
អានព៌ត័មានកីឡាក្នុងស្រុកផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
លើទឹកដីរបស់ខ្លួន កាលពីល្ងាចថ្ងៃទី05 ខែវិច្ឆិកា ឆ្នាំ2024 ។ បន្ទាប់ពីភ្លាត់ចាញ់ 3-1 ក្រៅដីកាលពីជើងទី1 ក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ធ្វើបានយ៉ាងល្អ មិនឲ្យរបូតឱកាសមាសឡើយ សម្រាប់ជំនួបកាត់សេចក្ដីជើងទី2 ដោយពួកគេ បានបើកការនាំមុខក្រុមភ្ញៀវ 5គ្រាប់មុន ដោយកីឡាករ ឈិត វ៉ាន់ណេត 1គ្រាប់ នៅនាទីទី10, កីឡាករ អុក ចាន់អ៊ី 2គ្រាប់ នៅនាទី23 និងនាទី57 និងកីឡាករ លឹម សុភារ៉ា 2គ្រាប់ នៅនាទី86 និងនាទី89 មុនកីឡាករ កា ហ្វាន់ណា រកបាន 1គ្រាប់ឲ្យភ្នំពេញហ្គាឡាក់ស៊ី នៅនាទី90+1 ។
ជ័យជម្នះនេះ នាំឲ្យក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ បន្ដឈរកំពូលតារាងពូលA ដោយរកបាន 9ពិន្ទុ ក្រោយឆ្លងកាត់ 4ប្រកួតឈ្នះ 3 និងចាញ់ 1 ដែលនាំឲ្យពួកគេ ឡើងទៅវគ្គ 8ក្រុមចុងក្រោយ ស្របពេលគូប្រជែងក្នុងពូល ដែលរួមមានក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង និងក្រុមភ្នំពេញហ្គាឡាក់ស៊ី បានធ្លាក់ត្រឹមវគ្គចែកពូល ដោយកំពង់ឆ្នាំង បានឈរលេខ2 ក្នុងពូល រកបាន 6ពិន្ទុ គ្រាដែលភ្នំពេញហ្គាឡាក់ស៊ី ឈរលេខ3 រកបាន 3ពិន្ទុប៉ុណ្ណោះ ។
រីឯការប្រកួតបញ្ចប់ពូល C វិញ ក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាល បានទទួល 3ពិន្ទុបន្ថែម ក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង 5-4 ។ ជំនួបបង្គ្រប់កិច្ចនេះ ក្រុមទាំងពីរ បានស៊ុតគ្នាទៅវិញទៅមក ស្ទើរពេញ 90នាទី ក្នុងនោះ 4គ្រាប់របស់ក្រុមម្ចាស់ផ្ទះព្រៃវែង រកបានដោយកីឡាករ ញាណ ផលសា 1គ្រាប់, វឿន ភារុណ 2គ្រាប់ និង ថា កៅឡាយ 1គ្រាប់ ។ រីឯ 5គ្រាប់របស់ខេត្តកណ្ដាល រកបានដោយកីឡាករ ពុំ ច័ន្ទរស្មី 3គ្រាប់, រ៉េត សុវណ្ណតារា 1គ្រាប់ និង សុខ គន់គី 1គ្រាប់ ។
យ៉ាងណាមិញជ័យជម្នះនេះ បានត្រឹមឲ្យក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាល ឈរលេខ2 ក្នុងពូល ដោយរកបាន 6ពិន្ទុ មិនអាចប្រជែងតំណែងក្រុមលេខ2 ល្អបានឡើយ គ្រាដែលក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង បានបញ្ចប់បេសកម្មដោយគ្មានពិន្ទុរាប់ឡើយ ក្រោយឆ្លងកាត់ 4ប្រកួតចាញ់ទាំង 4ប្រកួត ៕