Jannik Sinner បានក្លាយជាកីឡាករវាយកូនបាល់សញ្ជាតិអ៊ីតាលីដំបូងបំផុត ដែលបានគ្រងជើងឯកការប្រកួត កម្មវិធី ATP Finals ក្រោយយកឈ្នះកីឡាករអាមេរិក Taylor Fritz នៅវគ្គផ្តាច់ព្រ័ត្រពីរសិតផ្ទួនៗ។
កីឡាករលំដាប់លេខមួយពិភពលោករូបនេះ មានរដូវកាលដ៏អស្ចារ្យរបស់ខ្លួន តាមរយៈជ័យជំនះជើងឯក Grand Slam ពីរ
អានព៌ត័មានកីឡាអន្តរជាតិផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
កម្មវិធី និងកម្មវិធីបិទបញ្ចប់រដូវកាលនេះ ATP Finals ក្រោយឈ្នះ Taylor Fritz 6-4 និង 6-4។
ជាមួយនឹងជ័យជំនះនេះ គឺជាជ័យជំនះទី 70 ក្នុងឆ្នាំ 2024 សម្រាប់កីឡាករវ័យ 24 ឆ្នាំរូបនេះ ហើយក៏បានក្លាយជាកីឡាករដំបូងដែរដែលឈ្នះជើងឯក ATP Finals នេះដោយមិនចាញ់មួយសិតសោះ បន្ទាប់ពី Ivan Lendl ដែលធ្វើបានតាំងពីឆ្នាំ 1986។
កីឡាករម្ចាស់ផ្ទះអ៊ីតាលីរូបនេះ បាត់បង់ពិន្ទុម្តងគត់ក្នុងការវាយសេវា និងបានយកឈ្នះ Breakpoint មួយលើកក្នុងសិតនីមួយៗ តាមរយៈការវាយឈ្នះពិន្ទុ 16 លើក និងការវាយសេវាបានពិន្ទុ 10 លើក។
Taylor Fritz ដែលចាញ់ Sinner ម្តងហើយនៅវគ្គផ្តាច់ព្រ័ត្រ US Open នោះ មិនអាចមានលទ្ធភាពស្តារស្ថានការដែលគ្របដណ្តប់ដោយ Sinner បានឡើយ។
ជាមួយនឹងជ័យជំនះនេះដែរ ATP ក៏បានប្រកាសថា ការប្រកួតកម្មវិធីបិទរដូវកាល ATP Finals នឹងបន្តរៀបចំនៅទីក្រុង Turin ប្រទេសអ៊ីតាលីដល់ឆ្នាំ 2030៕