សហព័ន្ធកីឡាបាល់ទាត់អារ៉ាប៊ីសាអ៊ូឌីត រកបានគ្រូបង្គោលថ្មីហើយដើម្បីជំនួសតំណែងលោក Roberto Mancini គឺលោក Herve Renard។ បុរសវ័យ 56 ឆ្នាំរូបនេះ បានមកកាន់តំណែងចាស់របស់ខ្លួនវិញ ដែលធ្លាប់ដឹកនាំពីឆ្នាំ 2019 ដល់ 2023។
អានព៌ត័មានកីឡាអន្តរជាតិផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
ឈ្មោះរបស់លោក Herve Renard បានល្បីរន្ទឺនៅពេលអារ៉ាប៊ីសាអ៊ូឌីតយកឈ្នះក្រុមអាហ្សង់ទីនក្នុងវគ្គចែកពូល នៅ World Cup 2022 ទឹកដីកាតា តែអាហ្សង់ទីនចុងក្រោយគឺជាជើងឯក។
បុរសសញ្ជាតិបារាំងរូបនេះ បានចុះហត្ថលេខារយៈពេល 2 ឆ្នាំដឹកនាំក្រុមជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីត បន្ទាប់ពីលាលែងពីតំណែងគ្រូបង្វឹកក្រុមនារីបារាំង ក្រោយពេលបារាំងបានធ្លាក់ត្រឹមវគ្គ 8 ក្រុមចុងក្រោយ បន្ទាប់ពីចាញ់ប្រេស៊ីលនៅអូឡាំពិកទឹកដីរបស់ខ្លួន។
ដោយឡែកការមកកាន់តំណែងនៅអារ៉ាប៊ីសាអ៊ូឌីតនេះលោក Herve Renard ត្រូវកែប្រែក្រុមជម្រើសជាតិ បន្ទាប់ពីការចាកចេញរបស់លោក Roberto Mancini ។ បុរសវ័យ 59 ឆ្នាំរូបនេះ មានពេលវេលាលំបាកក្នុងនាមជាអ្នកចាត់ការក្រុមអារ៉ាប៊ីសាអ៊ូឌីត តាំងពីចូលកាន់តំណែងនៅខែសីហាឆ្នាំ 2023។
លោក Mancini ធ្លាប់ធ្វើការរិះគន់បាល់ទាត់នៅអារ៉ាប៊ីសាអ៊ូឌីតផងដែរ ពីកង្វះខាងខ្សែប្រយុទ្ធសម្រាប់ជម្រើសជាតិ ស្របពេលដែលលីគកំពូលអារ៉ាប៊ីសាអ៊ូឌីត ប្រមូលផ្តុំដោយខ្សែប្រយុទ្ធបរទេសផ្ទេរមកពីក្លិបធំៗនៅអឺរ៉ុប។
ក្រោមការដឹកនាំរបស់លោក Mancini អារ៉ាប៊ីសាអ៊ូឌីតធ្វើមិនបានល្អឡើយក្នុងការប្រកួតជម្រុះ World Cup 2026 ដោយបានស្មើជាមួយក្រុមលំដាប់ថ្នាក់ទាបដូចជា បារ៉ែន និងឥណ្ឌូនេស៊ី៕