សហព័ន្ធ កីឡា បាល់ទាត់ កម្ពុជា បានបញ្ចេញ បញ្ជីឈ្មោះផ្លូវការ នៃក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា ក្រោយប្រមូលផ្ដុំហ្វឹកហាត់នៅមជ្ឈមណ្ឌលបាល់ទាត់ជាតិបាទី នាពេលកន្លងមក ត្រៀមសម្រាប់ការប្រកួតជម្រុះពានរង្វាន់បាល់ទាត់នារីអាស៊ាន 2024 ដែលឡាវធ្វើជាម្ចាស់ផ្ទះ ពីថ្ងៃទី23 ខែវិច្ឆិកា ដល់ថ្ងៃទី5 ខែធ្នូ ឆ្នាំ2024។
អានព៌ត័មានកីឡាក្នុងស្រុកផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
កីឡាការិនី ទាំង 23នាក់ មាន 6នាក់មកពីវិសាខា 7នាក់មកពីភ្នំពេញក្រោន 4នាក់មកពីណាហ្គាវេីលដ៍ 3នាក់មកពីសៀមរាបអេហ្វស៊ី ចំណែកបឹងកេត ព្រះខ័នរាជ ស្វាយរៀង និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា មានកីឡាការិនីជាប់ម្នាក់ៗដូចគ្នា។
ក្រុមបាល់ទាត់នារីក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមានចំណាត់ថ្នាក់ទាបជាងគេ៦ប្រទេស ដែលរួមមានកម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី សិង្ហបុរី និងទីម័រខាងកើតប្រជែងគ្នាយកបួនកៅអីឡាវទៅលេងពានរង្វាន់អាស៊ានជុំចុងក្រោយ 2025 ជាមួយវៀតណាម ថៃ សហភាពមីយ៉ាន់ម៉ា និងហ្វីលីពីន។
ការប្រកួតជម្រុះនេះកម្ពុជាស្ថិតនៅពូលB ដោយត្រូវជួបឥណ្ឌូណេស៊ី ថ្ងៃទី23 ខែវិច្ឆិកា និងលេងជាមួយម៉ាឡេស៊ីនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ2024៕