ព្រឹត្តិការណ៍ប្រណាំងរថយន្តនៅលើទីលាន Spa-Francorchamps ប្រទេសប៊ែលហ្ស៊ិកនឹងបន្តមានវត្តមាននៅក្នុងកាលវិភាគរបស់ F1 ចំនួនបួនលើកទៀតចន្លោះឆ្នាំ 2026 រហូតដល់ឆ្នាំ 2031។
កិច្ចសន្យាត្រូវបានធ្វើឡើងរវាងភាគីទាំងពីរត្រូវបានធ្វើឡើង ដោយមានការព្រមព្រៀងរៀបចំចំនួនបួនប្រកួតក្នុងរយៈ
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
ពេល 6 ឆ្នាំពោលគឺនៅឆ្នាំ 2026 2027 2029 និង 2031 ខណៈពីរប្រកួតផ្សេងទៀតត្រូវជួសដោយទីលានផ្សេង។
យ៉ាងណាក្តីគេមិនទាន់ដឹងថា 2028 និង 2030 ត្រូវជំនួសដោយទីលានមួយណានៅឡើយ។
F1 កំពុងពង្រីកវិសាលភាពរបស់ខ្លួន ក្នុងការរៀបចំការប្រកួតឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ជាពិសេសគឺផ្តល់ឱកាសដល់ប្រទេសផ្សេងៗដែលមិនធ្លាប់រៀបចំពីមុន។
ជាក់ស្តែងដូចជាគម្រោងរៀបចំនៅទឹកដីអាហ្វ្រិកប្រទេសរ៉វ៉ាន់ដា ប្រទេសថៃ និងកូរ៉េជាដើម តែបីប្រទេសនេះមិនទាន់មានព័ត៌មានផ្លូវការនៅឡើយ តែនៅអាហ្វ្រិកនឹងអាចកើតឡើងនៅឆ្នាំ 2028។
រដូវកាលមុន F1 មានការប្រណាំងដល់ទៅ 24 ទីលានច្រើនបំផុតក្នុងប្រវត្តិសាស្រ្តកាលវិភាគរបស់ F1 ហើយឆ្នាំនេះក៏នឹងនៅរក្សា 24 ទីលានដដែលដោយនឹងចាប់ផ្តើមរដូវកាល 2025 នៅពាក់កណ្តាលខែមីនាខាងមុខនេះ ចេញដំណើរពីទីលាន Melbourne Park ប្រទេសអូស្រ្តាលី៕