ក្រុមជើងឯករងអង់គ្លេសបានចាប់ផ្តើម ព្រឹត្តិការណ៍បាល់ទាត់អឺរ៉ុប Euro 2024 ជាមួយនឹងជ័យជំនះលើក្រុមបាល់ទាត់ស៊ែបដោយគ្រាប់បាល់ជ័យជំនះរបស់ Jude Bellingham។ ខ្សែបម្រើឆ្នើមរបស់ក្រុម Real Madrid រូបនេះ បានតែតបញ្ចូលគ្រាប់បាល់ជ័យជំនះតែមួយគ្រាប់គត់តាំងពីនាទីទី 13 ក្រោយទទួលបាល់កាត់របស់
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
Bukayo Saka ផ្លាតនឹងខ្សែការពារនៅនាទីទី 13។
រដូវកាលដ៏អស្ចារ្យរបស់កីឡាករវ័យ 20 ឆ្នាំរូបនេះនៅតែបន្ត បន្ទាប់ពីទើបជួយ Real Madrid ឈ្នះជើងឯក La Liga និង Champions League ត្រឹមរដូវកាលដំបូង។ នេះជាបីពិន្ទុដ៏មានសារៈសំខាន់របស់អង់គ្លេសនៅក្នុងពូល C នេះ ខណៈប្រកួតបន្ទាប់ក្រុមរបស់លោក Gareth Southgate នឹងត្រូវជួបជាមួយដាណឺម៉ាក។
សម្រាប់ដាណឺម៉ាកខ្សែបម្រើ Cristian Eriksen បានកត់ត្រាការវិលត្រលប់របស់ខ្លួនមកកាន់ Euro នេះ បន្ទាប់ពី រំលឹករឿង ១១០០ ថ្ងៃមុននៅ Euro 2020 ដែលលើកមក 2021 នៅពេលខ្លួនដួលសន្លប់អំឡុងការប្រកួតទល់នឹងហ្វាំងឡង់ ដែលស្ទើតែបោះបង់អាជីពបាល់ទាត់របស់ខ្លួនទៅហើយ។
កីឡាករវ័យ 29 ឆ្នាំរូបនេះ គឺជាអ្នកស៊ុតបញ្ចូលទីនាំមុខឱ្យដាណឺម៉ាកក្នុងជំនួបទល់នឹងស្លូវេនីម្សិលមិញនៅនាទីទី 17 មុនពេលដែលស្លូវេនីតាមស្មើវិញនៅវគ្គទីពីរដោយ Erik Janza។ ជំនួបបន្តដាណឺម៉ាកត្រូវជួបអង់គ្លេស ខណៈស្លូវេនីជួបស៊ែប។
ងាកមកពូល D វិញ ហូឡង់បានវាយបកយកឈ្នះប៉ូឡូញប្រផិតប្រផើយ 2-1 បន្ទាប់ពីប៉ូឡូញនាំមុខមុននៅនាទីទី 16 ដោយ Adam Buksa មុនពេលដែល Cody Gakpo តាមស្មើវិញនៅនាទីទី 29។ ក្រុមរបស់លោក Ronald Koeman ត្រូវរង់ចាំដល់នាទីទី 83 ទើបអាចរកបានគ្រាប់ជ័យជំនះ ពោលគឺសម្រេចដោយកីឡាករបម្រុង Wout Weghorst ផ្លាស់ប្តូរចូលភ្លាមរកបានគ្រាប់បាល់ភ្លាម។
នេះជាបីពិន្ទុដ៏មានសារៈសំខាន់សម្រាប់ហូឡង់ដើម្បីឈរលើគេបណ្តោះអាសន្ននៅក្នុងពូល D នេះខណៈមួយគូទៀតអូទ្រីស និងបារាំងជួបគ្នាថ្ងៃនេះ៕