អ្នកចាត់ការក្រុមបិសាចក្រហម Manchester United លោក Erik ten Hag បានឱ្យដឹងថា ក្រុមរបស់លោកមិនអាចទ្រាំទ្រនឹងបញ្ហារបួសកីឡាករមានរបួសបន្ថែមទៀតបានឡើយ បើមិនដូច្នោះទេលទ្ធផលនឹងពិបាកស្មាន។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមុនពេលជួបម្ចាស់ផ្ទះទួកគី Fenerbahce រាត្រីនេះនៃ
អានព៌ត័មានកីឡាអន្តរជាតិផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
ក្របខណ្ឌ UEFA Europa League។ អ្នកចាត់ការសញ្ជាតិហូឡង់រូបនេះបន្តថា នេះបញ្ហាស្រដៀងគ្នានឹងរដូវកាលមុនដែល Man United មានបញ្ហារបួសឥតឈប់ឈរ។ Manchester United នឹងត្រូវប្រឈមជាមួយក្រុមទួកគីយប់នេះដោយមិនមានវត្តមានកីឡាករក្រុមដំបូងដល់ទៅ 10 នាក់ រួមមានដូចជា Bruno Fernandes ជាប់ពិន័យ ខ្សែការពារកណ្តាល Jonny Evans មានរបួសពេលឈ្នះ Brentford ចុងសប្តាហ៍កន្លងទៅ។ Mason Mount, Luke Shaw និង Tyrell Malacia នៅតែបន្តអវត្តមាន ស្របពេលដែលកីឡាករចំនូលថ្មីតម្លៃ 52 លានផោន Leny Yoro ទើបបានត្រលប់មកហ្វឹកហាត់វិញលើកដំបូង។ Manchester United បច្ចុប្បន្នមានពីរពិន្ទុពីការប្រកួតពីរលើកនៅ Europa League រដូវកាលនេះក្រោយ Twente និង Porto៕