សមាគមបាល់ទាត់អង់គ្លេស FA បានបង្ហាញមុខផ្លូវការលោក Thomas Tuchel ជាអ្នកចាត់ការក្រុមជម្រើសជាតិ អង់គ្លេសជាមួយនឹងកិច្ចសន្យារយៈពេល 18 ខែ។ បុរសសញ្ជាតិអាល្លឺម៉ង់វ័យ 51 ឆ្នាំរូបនេះ នឹងចាប់ផ្តើមដឹកនាំក្រុមអង់គ្លេសចាប់ពីថ្ងៃទី 1 ខែមករាតទៅ។ និយាយទៅកាន់អ្នកសារព័ត៌មាន អតីតអ្នកចាត់ការតោខៀវ Chelsea
អានព៌ត័មានកីឡាអន្តរជាតិផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
រូបនេះបានឱ្យដឹងថា៖ «គ្មានអ្វីដែលមិនអាចទៅរួចឡើយនៅក្នុងកីឡា ក្រុមនារីអង់គ្លេសធ្វើបាន ក្រុមយុវជនអង់គ្លេសធ្វើបាន ដូច្នេះគ្មានហេតុផលអ្វីដែលពួកយើងធ្វើមិនបានឡើយ ….អាចនិយាយបានថា យើងកុំដាក់សម្ពាធខ្លួនឯងមើលទៅកាន់ប្រវត្តិសាស្រ្ត តែផ្តោតអារម្មណ៍ និងយកចិត្តទុកដាក់ទាំងអស់គ្នា ដើម្បីគោលដៅ World Cup 2026»។ លោក Thomas Tuchel បានមកកាន់តំណែងនេះបន្តពីលោក Gareth Southgate ដែលបានលាលែងពីតំណែងក្រោយដឹកនាំអស់រយៈពេល 8 ឆ្នាំ បន្ទាប់ពីបរាជ័យចុងក្រោយនៅវគ្គផ្តាច់ព្រ័ត្រ Euro 2024 ក្រោមស្នាដៃក្រុមជើងឯកអេស្ប៉ាញ។ លោក Lee Carsley នឹងនៅតែបន្តដឹកនាំអង់គ្លេសបណ្តោះអាសន្នដដែលសម្រាប់ការប្រកួតនៅក្របខណ្ឌ UEFA Nations League ពីរប្រកួតចុងក្រោយទល់នឹងក្រិក និងសាធារណរដ្ឋអៀកឡង់នៅខែវិច្ឆិកាខាងមុខ។ គោលដៅការងាររបស់វ័យ 51 ឆ្នាំរូបនេះ គឺដឹកនាំអង់គ្លេសឆ្លងវគ្គជម្រុះ ឱ្យមានកៅអីនៅបាល់ទាត់ពិភពលោក 2026 ដែលរៀបចំនៅអាមេរិក កាណាដា និងម៉ិកស៊ិក ជាមួយនឹងគោលដៅឈ្នះជើងឯកផងដែរ។ លោក Tuchel ជាមនុស្សដែលស៊ាំនឹងការងារនៅអង់គ្លេសស្រាប់ បន្ទាប់ពីលោកធ្លាប់ដឹកនាំ Chelsea នៅចន្លោះឆ្នាំ 2021 ដល់ 2022។ ត្រឹមរយៈពេលខ្លីអតីតអ្នកចាត់ការ PSG រូបនេះបានដឹកនាំ Chelsea ឈ្នះជើងឯក Champions League, FIFA Club World Cup និង UEFA Super Cup មុនពេល Chelsea ដកតំណែង៕