Thursday , January 16 2025

លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

Dortmund ឡើងវគ្គផ្តាច់ព្រ័ត្រ UCL ចាំជួបអ្នកឈ្នះរវាង Bayern និង Real

ក្រុមបាល់ទាត់អាល្លឺម៉ង់ Borussia Dortmund បានធ្វើឱ្យពិភពបាល់ទាត់ភ្ញាក់ផ្អើល និងនឹកស្មានមិនដល់ក្រោយឡើងវគ្គផ្តាច់ព្រ័ត្រក្របខណ្ឌអឺរ៉ុប UEFA Champions League លើកដំបូងក្នុងរយៈពេល 11 ឆ្នាំ។​

បន្ទាប់ពីយកឈ្នះនៅទឹកដីរបស់ខ្លួន 1-0 លើក្រុមបារាំង Paris Saint Germain ក្រុមអាល្លឺម៉ង់មួយនេះក៏បានយកឈ្នះជើងទីពីរ

នៅទឹកដីបារាំងទៀត 1-0 សរុបទាំងពីរជើង 2-0។ មួយគ្រាប់ជ័យជំនះរបស់​ Dortmund សម្រេចបានដោយការតែតបញ្ចូលទីរបស់ខ្សែការពារអាល្លឺម៉ង់ Mats Hummels នៅនាទីទី 50។

ក្រុមម្ចាស់ផ្ទះ PSG បានប៉ុនប៉ងឡើងវគ្គផ្តាច់ព្រ័ត្រម្តងទៀតក្រោយចាញ់ Bayern Munich នៅវគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំ 2020 តែការប៉ុនប៉ងរបស់ពួកគេមិនបានសំរេចឡើយ ទោះបីជាឱកាសស៊ុតបញ្ចូលទីមានច្រើនលើសលុបតែមិនមានសំណាង ពោលគឹរារាំងដោយបង្គោល និងរបាទី 6 លើក។

ក្រោយចប់ការប្រកួតអ្នកចាត់ការ Dortmund លោក Edin Terzic ឱ្យដឹងថា តាំងពីវគ្គវិលជុំក្នុងពូល គ្មាននរណារំពឹងថាពួកយើងឡើងដល់វគ្គផ្តាច់ព្រ័ត្រឡើយ មិនត្រឹមតែប៉ុណ្ណោះជំនឿចិត្តកូនក្រុមទាំងមូលគឺដាក់គោលឈ្នះជើងឯក និងមិនមែនជាក្រុមចាញ់ប្រៀបឡើយ។

ចំណែកឯអ្នកចាត់ការ​ PSG លោក Luis Enrique បានឱ្យដឹងថា ក្រុមដែលមានប្រៀប ក្រុមដែលគេខ្លាំងជាង គឺមិនរាប់តាមចំនួននៃការស៊ុតបុកបង្គោល រឺបាទីឡើយ អ្នកស៊ុតបញ្ចូលទីបានគឺឈ្នះ។ លោកបន្ថែមថា ការសោកស្តាយតែងតែមាន តែនេះហើយជាបាល់ទាត់ លោកនៅតែមានមោទនភាពលើកូនក្រុមពីស្មារតីប្រយុទ្ធរបស់ពួកគេ ទោះមិនមានសំណាងក្តី។

រំលឹកថា Borussia Dortmund បានឈានឡើងវគ្គផ្តាច់ព្រ័ត្រចុងក្រោយបំផុតនៅឆ្នាំ 2013 នៅពេលចាញ់ Bayern Munich តែពួកគេក៏ធ្លាប់ឈ្នះជើងឯកម្តងផងដែរ នៅឆ្នាំ 1997 នៅពេលឈ្នះ Juventus នៅវគ្គផ្តាច់ព្រ័ត្រ។ Dortmund នៅពេលនេះ រង់ចាំគូប្រកួតរបស់ខ្លួនថាតើជាក្រុមរួមលីគ Bayern Munich រឺជើងឯក 14 សម័យ Real Madrid ដែលនឹងត្រូវជួបគ្នាជើងទីពីរយប់នេះនៅទឹកដីអេស្ប៉ាញ ក្រោយស្មើ 2-2 នៅទឹកដីអាល្លឺម៉ង់ជើងទីមួយ៕

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

អ្នកចាំទីដៃទីពីរ Altay Bayindir ជួយ Man Utd ឈ្នះ Arsenal ឡើងជុំទីបួន FA Cup

អ្នកចាំទីដៃទីពីរ Manchester United, Altay Bayindir បានក្លាយជាតួអង្គសំខាន់ក្នុងជ័យជំនះនៅទឹកដីកាំភ្លើងធំ Arsenal ឡើងជុំទីបួន FA Cup។ ក្រុមការពារតំណែងជើងឯក Man United រកបានគ្រាប់នាំមុខដោយ Bruno …