លោក Koji Gyotoku គ្រូបង្វឹកស្ដីទីក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់កូនក្រុម បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញកីឡាករចំនួន 26នាក់ ដែលត្រូវបានកោះហៅ កាលពីចុងសប្ដាហ៍កន្លងទៅ ដើម្បីត្រៀមការប្រកួតមិត្តភាពអន្ដរជាតិចំនួន 2ប្រកួត ជាមួយក្រុមឆាយនីសតៃប៉ិ និងក្រុមហុងកុង
អានព៌ត័មានកីឡាអន្តរជាតិផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
នាថ្ងៃទី11 និងថ្ងៃទី15 ខែតុលា ឆ្នាំ2024 ខាងមុខ ។
ទន្ទឹមជាមួយការដឹកនាំក្រុមធំកម្ពុជាលើកដំបូងនេះ លោក Koji ដែលទើបបញ្ចប់ភារកិច្ចដឹកនាំក្រុមជម្រើសជាតិ U20 កម្ពុជា ក្នុងការប្រកួតជម្រុះជើងឯកយុវជនអាយុក្រោម 20ឆ្នាំប្រចាំទ្វីបអាស៊ី កាលពីថ្មីៗ បានប្ដេជ្ញាចិត្តខ្ពស់ ដើម្បីដឹកនាំ និងរៀបចំក្រុមឲ្យបានល្អប្រសើរ ទោះបីលោកមិនសូវមានពេលវេលាគ្រប់គ្រាន់ ក្នុងការតាមតាន និងរៀបចំក្រុមក៏ដោយ ។
បុរសជនជាតិជប៉ុនរូបនេះ បានចាត់ទុកការប្រកួតមិត្តភាពជាមួយឆាយនីសតៃប៉ិ និងហុងកុង គឺជាឱកាសមួយ ដើម្បីសិក្សាពីក្រុម ក៏ដូចជាកីឡាករ ។ យ៉ាងណាមិញលោកត្រូវការពេលវេលាបន្ថែម ពិសេសកំឡុងពេល FIFA Day នាខែវិច្ឆិកាខាងមុខ ក៏លោកបង្ហើបតម្រុយចង់មានការប្រកួតមិត្តភាពបន្ថែមផងដែរ ដើម្បីធានាបាននូវការរៀបចំក្រុមកាន់តែប្រសើរ សម្រាប់ត្រៀមការប្រកួតនរង្វាន់ ASEAN Mitsubishi Electric Cup 2024 ចាប់ពីថ្ងៃទី08 ខែធ្នូ ឆ្នាំ2024 ដល់ថ្ងៃទី05 ខែមករា ឆ្នាំ2025 ខាងមុខ ។
គួរដឹងថា កីឡាករ 26នាក់ដំបូង ដែលលោក Koji និងក្រុមការងារ បានជ្រើសរើសត្រៀមការប្រកួតមិត្តភាពចំពោះមុខ គឺមានសមាជិកក្លិបព្រះខ័នរាជស្វាយរៀង 8នាក់, ភ្នំពេញក្រោន 6នាក់, វិសាខា 5នាក់, បឹងកេត 3នាក់, ណាហ្គាវើលដ៏ 2នាក់, កងយោធពលខេមរភូមិន្ទម្នាក់ និងគិរីវង់សុខសែនជ័យម្នាក់ ។
សម្រាប់ការប្រកួតមិត្តភាពអន្ដរជាតិ 2ប្រកួតដំបូង ក្រោមការដឹកនាំរបស់គ្រូបង្វឹកស្ដីទីនេះ គឺក្រុមគោព្រៃកម្ពុជា ត្រូវជួបក្រុមឆាយនីសតៃប៉ិ នាថ្ងៃទី11 ខែតុលាសប្ដាហ៍នេះ នៅពហុកិឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ មុនធ្វើដំណើរទៅប្រកួតមិត្តភាពក្រៅដី ជាមួយក្រុមម្ចាស់ផ្ទះហុងកុង នាទីក្រុងហុងកុង វិញម្ដង នាថ្ងៃទី15 ខែតុលា ឆ្នាំ2024 ខាងមុខ ៕