ក្រុម F1 ជើងឯកពិភពលោក Red Bull នឹងនៅតែរក្សាកៅអីរបស់ Sergio Perez ដដែលសម្រាប់ពាក់កណ្តាលរដូវកាលខាងមុខនេះ បើទោះបីកីឡាករម៉ិកស៊ិករូបនេះធ្លាក់ទម្រង់ខ្លាំងរដូវកាល 2024។
ធ្លាក់ទម្រង់ខ្លាំង ដែលធ្វើឱ្យក្រុមប្រណាំង Red Bull បើកកិច្ចប្រជុំក្រោយបញ្ចប់ពាក់កណ្តាលរដូវកាល 2024 នេះ តែប្រធានក្រុម Red Bull
អានព៌ត័មានកីឡាអន្តរជាតិផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
លោក Christian Horner បានសម្រេចចុងក្រោយថា Red Bull នឹងរក្សាកៅអីរបស់ Perez ដល់ចប់រដូវកាល 2024 នេះ។
មានន័យថា Sergio Perez នឹងនៅតែជាដៃជាមួយ Max Verstappen ឯក្រុមទីពីររបស់ Red Bull នៅតែមានវត្តមាន Daniel Ricciardo និង Yuki Tsunoda ដដែល។
Sergio Perez ប្រណាំងបានទីចេញដំណើរទីពីរកាលពីព្រឹត្តិការណ៍ Belgian Grand Prix ចុងសប្តាហ៍កន្លងទៅ តែបញ្ចប់នៅចំណាត់ថ្នាក់លេខ 7 ធ្វើឱ្យក្រុម Red Bull ចាត់ទុកលទ្ធផលនេះថា ក្រឡាប់ចាក់។
Perez មិនដែលឈរលើវេទិកាកិត្តិយសឡើយតាំងពីទីលានទី 4 រដូវកាលនេះនៅសៀងហៃប្រទេសចិន ពោលគឺបន្ទាប់ពីបានលេខបួននៅ Miami កាលពីខែឧសភា Perez បានបញ្ចប់នៅលេខ 7 បីលើក លេខ 8 ពីរលើក 17 មួយលើក និងបោះបង់ការប្រកួតមួយលើក។
លទ្ធផលមិនល្អរបស់ Perez ធ្វើឱ្យពិន្ទុរបស់ Red Bull ដែលនាំមុខគេត្រូវកាត់មកត្រឹម 42 ពិន្ទុគម្លាតពីក្រុមដែលកំពុងឡើងខ្លាំង McLaren។ ទីលានទី 15 ក្នុងចំណោម 24 ទីលានរដូវកាលនេះនឹងចាប់ផ្តើមនៅចុងខែសីហាខាងមុខ៕