ក្រុមកំពូលតារាងភ្នំពេញក្រោន និងក្រុមលេខ2 វិសាខា បានទទួល 3ពិន្ទុបន្ថែម ទាំងប្រផិតប្រផើយ ក្រោយយកឈ្នះក្រុមភ្ញៀវ 1-0 ដូចគ្នា នៃការប្រកួតបញ្ចប់ជុំទី1 របស់ខ្លួន ក្នុងក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ2024/25 ស្របពេលក្រុមណាហ្គាវើលដ៏ និងឡាយហ្វព្រះសីហនុ បានត្រឹមខកចិត្ត ដ្បិតសុទ្ធតែបើកការនាំមុខ 2គ្រាប់មុន
អានព៌ត័មានកីឡាក្នុងស្រុកផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
តែត្រូវបានក្រុមភ្ញៀវវាយបកឈ្នះ 3-2 រៀងៗខ្លួន កាលពីចុងសប្ដាហ៍កន្លងទៅ ។
សម្រាប់ក្រុមភ្នំពេញក្រោន បានយកឈ្នះក្រុមភ្ញៀវ ISI ដង្កោសែនជ័យ 1-0 នៅកីឡដ្ឋាន Smart RSN ។ ជំនួបដ៏តានតឹង ក្នុងសប្ដាហ៍ទី11 រវាងក្រុមទាំងពីរ បានបញ្ចប់ដោយលទ្ធផលស្មើគ្នា ០-០ មុនកីឡាករ Jelle Joost Goselink អាចស៊ុតបំប៉ោងសំណាញ់ទីក្រុមដំរីជ័យ 1គ្រាប់មុន នៅនាទី53 ហើយក៏ជាគ្រាប់ជ័យជម្នះផងដែរ បន្ទាប់ពី ISI ដង្កោសែនជ័យ បានព្យាយាមវាយបក តែខកខានឱកាសរកគ្រាប់បាល់ជារឿយៗ។
រីឯក្រុមវិសាខា ក៏មិនខុសគ្នាដែរ ដោយបានយកឈ្នះក្រុមភ្ញៀវបឹងកេត 1-0 នៅកីឡដ្ឋានព្រីនស៍ ។ គ្រាប់បាល់ជ័យជម្នះ សម្រាប់ការប្រកួតបញ្ចប់ជុំទី1 របស់ក្រុមម្ចាស់ផ្ទះ ធ្វើសម្រេចដោយកីឡាករ Souza Ramon នៅនាទី61 បន្ទាប់ពីក្រុមទាំងពីរ រក្សាលទ្ធផល 0-0 នៅវគ្គទី1 ។ បន្ទាប់មកក្រុមនាគខៀវ ក៏បានព្យាយាមវាយសម្រុកវិញដែរ តែមិនអាចទម្លាយរបាំងការពាររបស់ក្រុមម្ចាស់ផ្ទះបានឡើយ ។
ជ័យជម្នះនេះ នាំឲ្យក្រុមភ្នំពេញក្រោន រក្សាជ័យជម្នះ 10ប្រកួតជាប់ៗគ្នា ដោយរកបាន 30ពិន្ទុពេញ ក្នុងជុំទី1 នៃលីគកំពូលកម្ពុជា ឆ្នាំ2024/25 ស្របពេលក្រុមវិសាខា បានរក្សាជ័យជម្នះ 8ប្រកួតជាប់គ្នា ក្នុងចំណោម ១០ប្រកួត បន្ទាប់ពីភ្លាត់ចាញ់ 2ប្រកួតដំបូង នាំឲ្យពួកគេឈរលេខ2 បណ្ដោះអាសន្ន ដោយរកបាន 24ពិន្ទុ ។
អង្គរថាយហ្គឺរ រំកិលឡើងឈរលេខ3 រកបាន 19ពិន្ទុ ក្រោយចប់ជុំទី1 ស្មើនឹង 10ប្រកួតឈ្នះ 6 ស្មើ 1 និងចាញ់ 3 គ្រាដែលណាហ្គាវើលដ៏ ធ្លាក់ទៅឈរលេខ4 រកបាន 18ពិន្ទុ ក្នុងចំណោម 10ប្រកួតឈ្នះ 6 និងចាញ់ 4 នាំមុខក្រុមព្រះខ័នរាជស្វាយរៀង ដែលឈរលេខ5 រកបាន 15ពិន្ទុ តែនៅសល់ 3ប្រកួតក្នុងដៃសម្រាប់ជុំទី3 ។ រីឯបឹងកេត បន្ដឈរលេខ6 រក្សា 14ពិន្ទុ តាមពីក្រោយដោយកងយោធពលខេមរភូមិន្ទ ដែលឡើងមកឈរលេខ7 និងរកបាន 13ពិន្ទុបណ្ដោះអាសន្ន៕