ខ្សែប្រយុទ្ធព័រទុយហ្កាល់ Cristiano Ronaldo នៅតែបន្តស្ថិតិរកគ្រាប់បាល់របស់ខ្លួនមិនឈប់ឈរ បន្ទាប់ពីរកបានពីរគ្រាប់ម្នាក់ឯងទៀត ក្នុងជ័យជំនះរបស់ Al Nassr 3-1 នៅទឹកដីកាតា Al Gharafa នៃការប្រកួតក្របខណ្ឌ AFC Champions League។ អតីតខ្សែប្រយុទ្ធ Manchester United រូបនេះ បានតែតបញ្ចូលទីបើក
អានព៌ត័មានកីឡាអន្តរជាតិផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
ការនាំមុខឱ្យ Al Nassr នៅវគ្គទីពីរ មុនពេលរកបានគ្រាប់ទីពីររបស់ខ្លួនៅនាទីទី 64 បន្ទាប់ពីអតីតកីឡាកររបស់ Chelsea, Angelo រកបានគ្រាប់នាំមុខ 2-0 មុននេះ។
អតីតខ្សែប្រយុទ្ធ Real Madrid, Joselu ក៏តបបានមួយគ្រាប់វិញឱ្យក្រុមម្ចាស់ផ្ទះ Al Gharafa មុនពេលពួកគេបាត់បង់កីឡាករម្នាក់នៅពេល Seydou Sano ទទួលបានកាតក្រហមក្រោយកំហុសលើ Sadio Mane។ បីពិន្ទុនេះធ្វើឱ្យ Al Nassr ឡើងឈរលេខ 2 ក្នុងចំណោម 12 ក្រុមនៅ Champions League អាស៊ីនេះមាន 13 ពិន្ទុក្រោយឈ្នះបួនស្មើមួយ តាមពីក្រោយ Al-Ahli ពីរពិន្ទុ។
ចំណែក Al-Ahli បានយកឈ្នះក្រុមការពារតំណែងជើងឯក Al-Ain 2-1 ផងដែរយប់មិញនេះ ខណៈខ្សែប្រយុទ្ធអង់គ្លេស Ivan Toney រកបានពីរគ្រាប់ម្នាក់ឯង។ នេះជាជ័យជំនះប្រាំប្រកួតផ្ទួនៗសម្រាប់ Al-Ahli នៅ Champions League រដូវកាលនេះ បន្តនាំមុខគេមាន 15 ពិន្ទុពេញ៕