ការប្រកួតជម្រើសជើងឯកលីគកំពូលកម្ពុជា ឆ្នាំ2024/25 ជុំទី2 នឹងបន្ដការប្រកួតសន្សំពិន្ទុ សប្ដាហ៍ទី17 នាចុងសប្ដាហ៍នេះ ស្របពេលក្រុមកំពុងឈរលេខរៀងទី1 ដល់លេខ6 (Top-6) នឹងត្រូវជួបគ្នា គ្រាដែលក្រុម ISI ដង្កោសែនជ័យ ត្រូវសម្រាកក្នុងការប្រកួតសប្ដាហ៍នេះ។ សម្រាប់បេក្ខភាពក្រុម Top-6 ដែលត្រូវជួបគ្នា
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
រួមមាននៅថ្ងៃទី11 ខែមករា គឺក្រុមកំពុងឈរលេខ3 វិសាខា ត្រូវជួបក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ ដែលកំពុងឈរលេខ4 បណ្ដោះអាសន្ន ។ កាលពីជើងទី1 អង្គរថាយហ្គឺរ បានរងបរាជ័យក្រៅដី 2-1 ។ យ៉ាងណាជំនួបជើងទី២ នេះ ប្រធានក្លិបមានមូលដ្ឋាននៅខេត្តសៀមរាបនេះ បានដាក់គោលដៅដណ្ដើមជ័យជម្នះក្នុងដីវិញឲ្យបាន ។ រីឯការប្រកួតនៅថ្ងៃសៅរ៍ដដែល នឹងមាន 1គូទៀត រវាងក្រសួងមហាផ្ទៃ និងកងយោធពលខេមរភូមិន្ទ ដែលត្រូវជួបគ្នានៅកីឡដ្ឋាន អេអាយអេ ខេអឹមអេចផាក។
ដោយឡែកនៅថ្ងៃទី12 ខែមករាវិញ ក្រុមកំពូលតារាង ភ្នំពេញក្រោន នឹងត្រូវបើកទ្វារផ្ទះស្វាគមន៍ក្រុមឈរលេខ6 ណាហ្គាវើលដ៏ បន្ទាប់ពីយកឈ្នះក្រៅដីយ៉ាងជោគជ័យក្នុងលទ្ធផល 6-2 កាលពីជើងទី1 ។ រីឯក្រុមឈរលេខ2 ព្រះខ័នរាជស្វាយរៀង វិញ នឹងត្រូវជួបក្រុមភ្ញៀវបឹងកេត ដែលកំពុងឈរលេខរៀងទី5 នៅកីឡដ្ឋានខេត្តស្វាយរៀង បន្ទាប់ពីយកឈ្នះក្រុមនាគខៀវ 2-1 ក្រៅដី កាលពីជើងទី1 ។ ដំណាលគ្នា នៅថ្ងៃអាទិត្យដដែល ក៏នឹងមានការប្រកួត 1គូទៀត រវាងក្រុមកំពុងឡើងជើង ឡាយហ្វខេត្តព្រះសីហនុ និងគិរីវង់សុខសែនជ័យ ផងដែរ ។
គួរដឹងថា ក្រោយបញ្ចប់ការប្រកួតសប្ដាហ៍ទី17 លីគកំពូលកម្ពុជា នៅសល់ការប្រកួតសន្សំពិន្ទុ 5សប្ដាហ៍ទៀតប៉ុណ្ណោះ នឹងត្រូវបញ្ចប់ជុំទី2 ដើម្បីកំណត់បេក្ខភាពឡើងវគ្គបន្ដ ស្របពេលបច្ចុប្បន្នមានបេក្ខភាព ២ក្រុម ដែលបានកក់កៅអីវគ្គ 6ក្រុមចុងក្រោយជាផ្លូវការ រួមមានក្រុមកំពូលតារាងភ្នំពេញក្រោន និងក្រុមការពារតំណែងជើងឯក ព្រះខ័នរាជស្វាយរៀង ៕