អតីតកីឡាករជម្រើសជាតិកម្ពុជា ឃួន ឡាបូរ៉ាវី បានបង្ហាញសុទិដ្ឋិនិយម ចំពោះការដាក់គោលដៅចូលលេងលីគរបស់ក្លិបបាល់ទាត់ Khmer United អាចទៅរួច ដោយផ្អែកលើបទពិសោធន៍ ការស្រលាញ់ និងហិរញ្ញវត្ថុរបស់ប្រធានក្លិប ដែលមានលោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ជាស្ថាបនិក ទោះបីពួកគេមិនទាន់មានហេដ្ឋារចនាសម្ព័ន្ធផ្ទាល់
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
ខ្លួនក៏ដោយ ។ ការលើកឡើងនេះ បន្ទាប់ពីមន្ដ្រីបច្ចេកទេសសហព័ន្ធកីឡាបាល់ទាត់កម្ពុជារូបនេះ បានដឹកនាំក្រុម Khmer United គ្រងជើងឯកពានរង្វាន់ Soccer League លើកទី7 ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា កាលពីថ្មីៗ ស្របពេលប្រធានក្លិបលោកបណ្ឌិត គីម ហ៊ាង បានចាត់ទុកជោគជ័យនេះ គឺជាការជំរុញដ៏សំខាន់ ដើម្បីចូលលេងលីគ នាថ្ងៃអនាគត ។
លោក ឃួន ឡាបូរ៉ាវី បានចាត់ទុកនេះគឺជាសញ្ញាណដ៏ល្អ ដែលអ្នកមានធនធានស្រលាញ់ និងចង់អភិវឌ្ឍន៍ក្លិបកម្រិតអាជីព ។ ទោះបី Khmer United មិនទាន់មានកីឡដ្ឋាន ឬទីលាន តែផ្អែកលើហិរញ្ញវត្ថុរបស់ថ្នាក់ដឹកនាំក្លិប លោកថា មិនមែនជាបញ្ហាចោទនោះទេ ពិសេសការលេងលីគទី2 ។ ម្យ៉ាងផ្អែកលើទំនាក់ទំនងក្នុងជំនួញផង លោកជឿថា Khmer United អាចពង្រីកខ្លួន រហូតលេងលីគកំពូលបានទៀតផង ។
ដោយឡែកលោកបណ្ឌិត គីម ហ៊ាង ប្រធានក្លិប Khmer United បានគូសបញ្ជាក់ថា ក្លិបបានប៉ងលេងលីគអាជីព តាំងពីកកើតមកម្ល៉េះ គ្រាន់តែមិនទាន់សម្រេចចូល ព្រោះក្លិបចង់មានគ្រឹះដ៏រឹងមាំ ដើម្បីឆ្លើយតបលក្ខខណ្ឌផ្សេងៗ ដើម្បីរក្សានិរន្ដរភាពបន្ទាប់ពីចូលលេងលីគ ។ ដូច្នេះការឈ្នះជើងឯក Soccer League គឺជាកម្លាំងចិត្តដ៏សំខាន់ ដើម្បីឈានទៅសម្រេចគោលដៅលេងលីគ 3 ឬ 4ឆ្នាំខាងមុខ ។
គួរដឹងថា ក្លិប Khmer United បានបង្កើតតាំងពីឆ្នាំ2012 ហើយថ្នាក់ដឹកនាំក្លិបពាក់កណ្ដាលអាជីពនេះ បានចំណាយធនធានជាច្រើន ដើម្បីរៀបចំពានរៀងរាល់ឆ្នាំ ដោយផ្ដល់ឱកាសឲ្យក្លិបជាច្រើនបានចូលរួមប្រកួតប្រជែង រួមទាំងក្រុមខ្លួនផ្ទាល់ ក្នុងន័យរឹតចំណងមិត្តភាព សាមគ្គីភាព សុខភាព និងរួមចំណែកអភិវឌ្ឍវិស័យកីឡាបាល់ទាត់ជាតិ ជាក់ស្ដែងក្លិបក៏បានចញ្ចឹមចិត្ត ដើម្បីចូលរួមលេងលីគនៅថ្ងៃណាមួយផងដែរ ។
កាលពីថ្មីៗ ក្លិបមានរចនាសម្ព័ន្ធដឹកនាំ មិនចាញ់ក្លិបអាជីពមួយនេះ បានបើកទំព័រប្រវត្តិសាស្ដ្រថ្មីសម្រាប់ក្លិប ដោយបានគ្រងជើងឯកពានរង្វាន់ Soccer League ជាលើកដំបូង ក្នុងប្រវត្តិចូលរួម 3លើកចុងក្រោយ បន្ទាប់ពីយកឈ្នះក្រុម TOFU Army FC ដោយលទ្ធផល 2-1 ក្នុងការប្រកួតរយៈពេល 120នាទី នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលមានការអញ្ជើញប្រគល់ពានផ្ទាល់ពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ៕