ក្លិបបាល់ទាត់តោខៀវ Chelsea នៅតែបន្តចំណាយ ក្នុងការនាំចូលកីឡាករបន្ថែម បន្ទាប់ពីចុងក្រោយនេះទិញបានខ្សែប្រយុទ្ធព័រទុយហ្កាល់ Neto ពីក្លិបរួមលីគ Wolverhampton ក្នុងតម្លៃផ្ទេរ 54 លានផោន។ កីឡាករវ័យ 24 ឆ្នាំរូបនេះ បានចុះហត្ថលេខារយៈពេល 7 ឆ្នាំ នៅ Stamford Bridge ដល់ឆ្នាំ 2031។
អានព៌ត័មានកីឡាអន្តរជាតិផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
កីឡាករជម្រើសជាតិព័រទុយហ្កាល់រូបនេះ បានបង្ហាញមុខនៅចំពោះមុខអ្នកសារព័ត៌មាន និងអ្នកគាំទ្រនៅ Stamford Bridge កាលពីថ្ងៃអាទិត្យ អំឡុងពេលសម្រាកវគ្គទីមួយក្នុងការប្រកួតមិត្តភាពទល់នឹង Inter Milan។
មុនឈានដល់ការផ្ទេរផ្លូវការនេះ Chelsea ត្រូវបាន Wolves បដិសេធសំណើពីរលើករួចមកហើយ។ ចុងក្រោយនេះភាគីទាំងពីរបានយល់ព្រមសំណើតម្លៃ 51.3 លានផោន បូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗ 2.6 លានផោន។
Neto ដែលផ្លាស់ពី Lazio មកកាន់ Wolves នៅឆ្នាំ 2019 បង្ហាញខ្លួនបាន 135 ប្រកួតឱ្យ Wolves រកបាន 15 គ្រាប់។ នេះជាតម្លៃលក់ចេញខ្ពស់បំផុតបំបែកកំណត់ត្រារបស់ Wolves ដែលធ្លាប់លក់ថ្លៃបំផុត 47 លានផោន Ruben Neves ដែលចាកចេញទៅ Al-Hilal នៅឆ្នាំ 2023។
ការមកដល់របស់ Neto មានន័យថា Chelsea បានចំណាយលុយសរុប 185 លានផោនហើយក្នុងការទិញចូលកីឡាករក្នុងរដូវក្តៅនេះ៕