បន្ទាប់ពីធ្វើដំណើរដល់ទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា កាលពីយប់រំលងអធ្រាត្យឈានចូលថ្ងៃទី02 ខែកញ្ញាកន្លងទៅ នៅល្ងាចថ្ងៃដដែល ក្រុមជម្រើសជាតិកម្ពុជា ក៏បានចាប់ផ្ដើមការហ្វឹកហាត់របស់ខ្លួន ដើម្បីត្រៀមជួបក្រុមម្ចាស់ផ្ទះស្រីលង្កា ក្នុងវគ្គជម្រុះពានរង្វាន់ AFC Asian Cup Saudi Arabia 2027 នាល្ងាចថ្ងៃទី05 ខែកញ្ញាខាងមុខ
អានព៌ត័មានកីឡាក្នុងស្រុកផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
នៅកីឡដ្ឋាន Racecourse International។
ទន្ទឹមជាមួយការត្រៀមខ្លួនប្រកួតជម្រុះពានរង្វាន់ប្រចាំទ្វីបនេះ បានធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ ក៏ដូចជារង់ចាំអ៊ុតមើលការប្រកួតទាំងអស់គ្នា រវាងក្រុមកម្ពុជា និងស្រីលង្កា ដែលមានការកោះហៅកីឡាករថ្មីៗមកជួយក្រុមរៀងៗខ្លួន ពិសេសក្រុមជម្រើសជាតិស្រីលង្កា ដែលបានកោះហៅកីឡាករកូនកាត់ និងកំពុងប្រកបអាជីពនៅអឺរ៉ុបប្រមាណ 12នាក់មកជួយក្រុម ស្របពេលលោក Felix Dalmas ក៏បានផ្ដល់ឱកាសដល់កីឡាករចូលសញ្ជាតិ 3រូប និងកីឡាករកូនកាត់ខ្លួនមកជួយក្រុមគោព្រៃកម្ពុជាផងដែរ ។
មុនការប្រកួតមកដល់ កីឡាករកម្ពុជា បានលើកឡើងស្រដៀងៗគ្នា ចំពោះការត្រៀមខ្លួនលើកនេះ គឺមានភាពល្អប្រសើរច្រើន ទោះបីការប្រមូលផ្ដុំមានរយៈពេលខ្លី តែផ្អែកលើគុណភាពកីឡាករម្នាក់ៗ គឺមានភាពល្អប្រសើរជាងមុន បន្ទាប់ពីការចាប់ផ្ដើមនៃលីគកំពូលកម្ពុជា រដូវកាលថ្មី ។ ម្យ៉ាងដោយមានកម្លាំងថ្មី នៃកីឡាករចូលសញ្ជាតិជួយផង នឹងធ្វើឲ្យតំបន់ការពារកម្ពុជាកាន់តែរឹងមាំ ទោះបីត្រូវប្រឈមជាមួយក្រុម ដែលប្រជុំដោយកីឡាករកូនកាត់ និងមានបទពិសោធន៍លេងនៅលីគអឺរ៉ុប ដូចជាស្រីលង្កាក៏ដោយ ។
គួរដឹងថា ក្រោយធ្វើការប្រកួតជើងទី1 ជាមួយក្រុមម្ចាស់ផ្ទះស្រីលង្កា នាល្ងាចថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវត្រឡប់មកមាតុភូមិវិញ ដើម្បីបើកទ្វារពហុកីឡដ្ឋានជាតិ ស្វាគមន៍ក្រុមជម្រើសជាតិស្រីលង្កាវិញម្ដង នាថ្ងៃទី10 ខែកញ្ញាខាងមុខ ដើម្បីកាត់សេចក្ដីរកក្រុមឈ្នះឡើងទៅវគ្គបន្ដ នៃពានរង្វាន់ AFC Asian Cup Saudi Arabia 2027 ៕