Saturday , October 19 2024

លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

សមាជិកគោព្រៃកម្ពុជា ជឿជាក់ថាធ្វើបានល្អនៅទឹកដីស្រីលង្កា

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានធ្វើដំណើរទៅប្រទេសស្រីលង្កាហើយ នៅរសៀលថ្ងៃទី01 ខែកញ្ញា ឆ្នាំ2024 ក្រោយប្រមូលផ្ដុំហ្វឹកហាត់បានជិត 1សប្ដាហ៍ ដើម្បីត្រៀមការប្រកួតជម្រុះពានរង្វាន់ AFC Asian Cup Saudi Arabia 2027 ជាមួយក្រុមម្ចាស់ផ្ទះ នាថ្ងៃទី05 ខែកញ្ញាខាងមុខ នៅកីឡដ្ឋាន Racecourse International

អានព៌ត័មានកីឡាក្នុងស្រុកផ្សេងៗទៀត

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

នាទីក្រុងកូឡុំបូ ។

មុនចាកចេញពីមាតុភូមិ កីឡាករវ័យក្មេង នៃក្រុមគោព្រៃកម្ពុជា រួមមានអ្នកចាំទី វីរៈ ដារ៉ា និងខ្សែបម្រើប្រយុទ្ធ មិន រតនៈ សុទ្ធតែបានបង្ហាញសុទិដ្ឋិនិយម ចំពោះបេសកកម្មលើកនេះ ទោះបីមានពេលប្រមូលផ្ដុំរយៈពេលខ្លី តែផ្អែកលើគុណភាព និងឆន្ទៈរបស់កីឡាករម្នាក់ៗ នឹងរួមចំណែកជួយក្រុមស្វែងរកលទ្ធផលល្អប្រសើរពីការប្រកួតក្រៅដី មុនការប្រកួតកាត់សេចក្ដីជើងទី2 លើទឹកដីរបស់ខ្លួនវិញ ។ សម្រាប់អ្នកចាំទី វីរៈ ដារ៉ា បានលើកឡើងថា ដោយសារការប្រមូលផ្ដុំលើកនេះ ស្របពេលលីគដំណើរការប្រកួត បានធ្វើឲ្យគុណភាពកីឡាករម្នាក់ៗ មានភាពល្អប្រសើរ ។ ម្យ៉ាងដោយសារមានកីឡាករកូនសញ្ជាតិជួយផង ដារ៉ា សង្ឃឹមថា ក្រុមនឹងកាន់តែរឹងមាំ ទោះបីត្រូវប្រឈរមុខជាមួយក្រុមស្រីលង្កា ដែលទើបនាំចូលកីឡាករចូលសញ្ជាតិ និងកំពុងប្រកបអាជីពនៅអឺរ៉ុបជាច្រើនក៏ដោយ ។ ចំណែកកីឡាករវ័យក្មេង មិន រតនៈ បានលើកឡើងស្រដៀងគ្នា ពិសេសគេពិតជាសប្បាយចិត្ត ដែលត្រូវបានកោះហៅចូលជម្រើសជាតិ ។ រតនៈ បន្ដថា ទោះបីការប្រមូលផ្ដុំមានរយៈពេលខ្លី តែគេជឿជាក់លើការរៀបចំរបស់ក្រុមការងារគ្រូ ក៏ដូចជាការខិតខំប្រឹងប្រែងរបស់កីឡាករគ្រប់រូប នឹងព្យាយាមធ្វើឲ្យបានល្អបំផុត សម្រាប់ការប្រកួតក្រៅដី ដើម្បីជាដើមទុនសម្រាប់ការប្រកួតជើងទី2 លើទឹកដីកម្ពុជាវិញ ។ គួរដឹងថា លទ្ធផលចាប់ឆ្នោតការប្រកួតវគ្គ Play-Off កាលពីដើមខែសីហា កម្ពុជា បានចាប់ឆ្នោតប៉ះក្រុមស្រីលង្កា ដោយជើងទី1 ត្រូវប្រកួតនៅកីឡដ្ឋាន Racecourse International នាទីក្រុងកូឡុំបូ នាថ្ងៃទី05 ខែកញ្ញា ខណៈជើងទី2 កម្ពុជា ត្រូវបើកទ្វារពហុកីឡដ្ឋានជាតិ(អូឡាំពិក) ស្វាគមន៍ក្រុមជម្រើសជាតិស្រីលង្កាវិញ នាថ្ងៃទី10 ខែកញ្ញា ឆ្នាំ2024 ដើម្បីកាត់សេចក្ដីរកក្រុមឈ្នះឡើងវគ្គបន្ដ ៕

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

ក្រុមបាល់ទាត់​ជម្រើស​ជាតិ​កម្ពុជារងបរាជ័យ 3-0 នៅទឹកដីហុងកុង

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានរងបរាជ័យ 3-0 ក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះហុងកុង ក្នុងជំនួបមិត្តភាពអន្ដរជាតិ កាលពីរាត្រីថ្ងៃអង្គារ ។ យ៉ាងណាមិញអ្នកគាំទ្របានមើលឃើញនូវភាពវិជ្ជមានមួយចំនួន ក្រោមការដឹកនាំរបស់លោក Koji Gyotoku គ្រូបង្វឹកបណ្ដោះអាសន្នក្រុមគោព្រៃកម្ពុជា ។ ជំនួបមិត្តភាពទល់នឹងក្រុមសម្បូរដោយ