Friday , October 18 2024

លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

គ្រូ​កម្ពុជា​ និងស្រីលង្កាអះអាងដូចគ្នា​ ថានឹងរកលទ្ធផលល្អជូនអ្នកគាំទ្រ

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិ (អូឡាំពិក) ស្វាគមន៍ក្រុមភ្ញៀវស្រីលង្កាវិញម្ដង ក្នុងជំនួបជើងទី2 នៃវគ្គជម្រុះពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC Asian Cup Saudi Arabia 2027 នាម៉ោង 7យប់ ថ្ងៃទី10 ខែកញ្ញា ឆ្នាំ2024 បន្ទាប់ពីក្រុមទាំងពីរ បានប្រកួតស្មើគ្នា 0-0 កាលពីជើងទី1 នៅទឹកដីស្រីលង្កា ។

អានព៌ត័មានកីឡាក្នុងស្រុកផ្សេងៗទៀត

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

ទន្ទឹមជាមួយការប្រកួតកាត់សេចក្ដី នៅទឹកដីរាជធានីភ្នំពេញនេះដែរ គ្រូបង្វឹកក្រុមទាំងពីរ សុទ្ធតែបានបង្ហាញពីការត្រៀមខ្លួនរួចរាល់ក្នុងការប្រកួតដ៏សំខាន់នេះ ពិសេសលោក Felix Dalmas គ្រូបង្វឹកក្រុមគោព្រៃកម្ពុជា ទោះបីលោកកំពុងរងសម្ពាធពីអ្នកគាំទ្រ តែលោកនៅតែជឿជាក់លើការខិតខំប្រឹងរបស់ខ្លួន និងក្រុមការងារ ពិសេសកូនក្រុមខ្លួន នឹងព្យាយាមធ្វើបានល្អក្នុងការប្រកួតនេះ ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតលោក Felix បានលើកឡើងថា នេះអាចជាលើកទី1 ហើយ ដែលក្រុមជម្រើសជាតិកម្ពុជា ត្រូវលេងជាមួយក្រុមួយដែលរៀបចំខ្លួនបានយ៉ាងល្អ និងសម្បូរដោយកីឡាករអឺរ៉ុបស្ទើរមួយក្រុម ។ ប៉ុន្ដែយ៉ាងណាកម្ពុជានឹងព្យាយាមលេងក្នុងការប្រកួតនេះ ដើម្បីស្វែងរកជ័យជម្នះ ក៏ដូចជាលទ្ធផលល្អជូនអ្នកគាំទ្រផងដែរ ។ គ្រូបង្វឹកជនជាតិអាហ្សង់ទីនដដែល បន្ថែមទៀតថា តំណែងគ្រូបង្វឹក គឺជាតួនាទីដ៏មានកិត្តិយសសម្រាប់លោក ទោះបីជាការងារដែលមានសម្ពាធ តែក៏ជារឿងល្អ ដែលជំរុញឲ្យលោក និងក្រុមការងារកាន់តែខំប្រឹង រួមទាំងកីឡាករផងដែរ ។ ដូច្នេះលោកជឿជាក់លើកូនក្រុមដែលលោកបានជ្រើសរើសថា ពួកគេនឹងខំប្រឹងដោយឆន្ទៈដូចគ្នា ដើម្បីបង្ហាញនូវការប្រកួតប្រជែង ក៏ដូចជាស្វែងរកលទ្ធផលល្អ ។ ដោយឡែកលោក Abdullah Almutairi គ្រូបង្វឹកក្រុមជម្រើសជាតិស្រីលង្កា បានបង្ហាញពីការត្រៀមលក្ខណៈរួចរាល់ដូចគ្នា បន្ទាប់ពីដំណើរមកដល់កម្ពុជា ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅ ។ ទោះបីការប្រកួតថ្ងៃនេះ នឹងផ្ដល់នូវផលលំបាកសម្រាប់ក្រុមទាំងពីរ តែលោកសង្ឃឹមថា ក្រុមខ្លួននឹងផ្ដល់នូវភាពភ្ញាក់ផ្អើល ក៏ដូចជាភាពសប្បាយរីករាយដល់អ្នកគាំទ្រ តាមរយៈចំណុចពិសេស ដែលជាភាពខ្លាំងរបស់ក្រុម គឺកីឡាករនឹងប្រយុទ្ធដើម្បីប្រទេស និងប្រជាជនរបស់ខ្លួន នៅក្នុងការប្រកួតយប់នេះ ។ គួរដឹងថា ជំនួបកាត់សេចក្ដី រវាងក្រុមគោព្រៃកម្ពុជា និងស្រីលង្កា នារាត្រីថ្ងៃអង្គារ៍នេះ នឹងមានផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV-News ដើម្បីស្វែងរកក្រុមឈ្នះឡើងទៅវគ្គបន្ដ នៃពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC Asian Cup Saudi Arabia 2027 បន្ទាប់ពីជើងទី1 ប្រកួតនៅទឹកដីស្រីលង្កា កាលពីថ្ងៃទី05 ខែកញ្ញាកន្លងទៅ ក្រុមទាំងពីរ បានត្រឹមស្មើគ្នា ០-០ ៕

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

ក្រុមបាល់ទាត់​ជម្រើស​ជាតិ​កម្ពុជារងបរាជ័យ 3-0 នៅទឹកដីហុងកុង

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានរងបរាជ័យ 3-0 ក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះហុងកុង ក្នុងជំនួបមិត្តភាពអន្ដរជាតិ កាលពីរាត្រីថ្ងៃអង្គារ ។ យ៉ាងណាមិញអ្នកគាំទ្របានមើលឃើញនូវភាពវិជ្ជមានមួយចំនួន ក្រោមការដឹកនាំរបស់លោក Koji Gyotoku គ្រូបង្វឹកបណ្ដោះអាសន្នក្រុមគោព្រៃកម្ពុជា ។ ជំនួបមិត្តភាពទល់នឹងក្រុមសម្បូរដោយ