Sunday , October 20 2024

លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាចាប់ផ្ដើមហ្វឹកហាត់ ត្រៀមជួបស្រីលង្កា

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រូវបានប្រមូលផ្តុំ និងផ្តើមហ្វឹកហាត់ផ្លូវការល្ងាចថ្ងៃទី27 ខែសីហា ឆ្នាំ2024 ត្រៀមសម្រាប់ការប្រកួតជម្រុះវគ្គ Play-off រកកៅអីជុំទី3 នៃការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ទ្វីបអាស៊ី2024 អារ៉ាប៊ីសាអូឌីតនៅដើមខែកញ្ញាខាងមុខនេះ។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ព្រឹកថ្ងៃទី27 ខែសីហា បានបញ្ចេញ

អានព៌ត័មានកីឡាក្នុងស្រុកផ្សេងៗទៀត

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

ឈ្មោះកីឡាករជម្រើសជាតិកម្ពុជា24 រូបដែលជាប់ជម្រើសជាតិមកពីក្លិប6 ក្នុងលីគកំពូលកម្ពុជា និងលីគប្រទេសនូវែលសេឡង់។

លោក Felix Delmas គ្រូបង្វឹកជម្រើសជាតិកម្ពុជា បានកោះហៅកីឡាករ 9រូប ពីក្លិបម្ចាស់ជើងឯក និងកំពុងនាំមុខលីគកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀងដែលមានអ្នកចាំទី វីរៈ ដារ៉ា, ខ្សែការពារ សឿយ វិសាល, សារ៉េត គ្រីយ៉ា, មីហ្ស៊ូណូ ហ៊ីការ៉ុ, ខ្សែបម្រើ ប៊ីន ចន្ថាធារី, តេឡរ នីកូលាស់, គឹម សុខយុទ្ធ, ញាណ សុខស៊ីដាន និងកីឡាករ មិន រតនៈ។

វិសាខាមានអ្នកចាំទី ហ៊ុល គឹមហ៊ុយ, កាន់ ម៉ូ, ស៊ិន សុផាណាត់, អ៊ុក សុវណ្ណ, ស៊ិន សុវណ្ណមករា, ផាន សុផេន និងសាទី។ ភ្នំពេញក្រោនមាន អ៊ន ចាន់ប៉ូលីន, យ៉ើ ម៉ូស្លីម, យូឌៃ អូកាវ៉ា និង លឹម ពិសុទ្ធ បឹងកេតមានកីឡាករ ថា ច័ន្ទរិទ្ធី និង ណុប ដេវីត ចំណែកកីឡាករ ហាវ សុខនេត្រ មកពីអាយអេសអាយដង្កោសែនជ័យ។ ក្រៅពីនេះគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះ ក៏បានជ្រើសរើសកីឡាករ លឹម លោកាថុង មកពីក្លឹប Meville United ក្នុងលីគកំពូលនូវែលសេឡង់។

គោព្រៃកម្ពុជានឹងប្រកួតជាមួយស្រីលង្កាក្រៅដីជើងទី01 ថ្ងៃទី5 ខែកញ្ញា ឆ្នាំ2024 មុនពេលធ្វើម្ចាស់ផ្ទះក្នុងការប្រកួតជើងទី02 ថ្ងៃទី10 ខែកញ្ញា ឆ្នាំ2024 នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

បើឈ្នះកម្ពុជានឹងឡើងទៅជុំទី3ជាមួយ23 ក្រុមទៀត ក្នុងការប្រកួតជម្រុះបាល់ទាត់ពានរង្វាន់ទ្វីបអាស៊ី2024។ 24ក្រុមក្នុងជុំទី3 នេះត្រូវបែងចែកជា6 ពូលក្នុងមួយពូលមាន4 ក្រុមដោយលេងវិលជុំដូរដី ហើយក្រុមដែលបញ្ចប់នៅចំណាត់ថ្នាក់លេខ1 ក្នុងពូលទាំង6 (6ក្រុម) ត្រូវឡើងទៅលេងជុំចុងក្រោយនៅអារ៉ាប៊ីសាអូឌីត 2027 ជាមួយ18ក្រុមដែលឡើងស្វ័យប្រវត្តិពីជុំទី2 សរុប24ក្រុម។ បាល់ទាត់ទ្វីបអាស៊ី2027 នឹងដំណើរការប្រកួតពីថ្ងៃទី15 ខែមករាដល់ថ្ងៃទី8 ខែកុម្ភៈ ឆ្នាំ2027៕

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

ក្រុមបាល់ទាត់​ជម្រើស​ជាតិ​កម្ពុជារងបរាជ័យ 3-0 នៅទឹកដីហុងកុង

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានរងបរាជ័យ 3-0 ក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះហុងកុង ក្នុងជំនួបមិត្តភាពអន្ដរជាតិ កាលពីរាត្រីថ្ងៃអង្គារ ។ យ៉ាងណាមិញអ្នកគាំទ្របានមើលឃើញនូវភាពវិជ្ជមានមួយចំនួន ក្រោមការដឹកនាំរបស់លោក Koji Gyotoku គ្រូបង្វឹកបណ្ដោះអាសន្នក្រុមគោព្រៃកម្ពុជា ។ ជំនួបមិត្តភាពទល់នឹងក្រុមសម្បូរដោយ