អ្នកការពារតំណែងជើងឯក MotoGP ពិភពលោក Francesco Bagnaia បានរក្សាក្តីសង្ឃឹមការពារជើងឯករបស់ខ្លួន ក្រោយប្រជែងឈ្នះការប្រណាំងនៅទឹកដីម៉ាឡេស៊ីចុងសប្តាហ៍កន្លងទៅ ដែលធ្វើឱ្យជើងឯកពិភពលោកឆ្នាំនេះត្រូវកាត់សេចក្តីនៅទីលានចុងក្រោយរវាង Francesco Bagnaia និង Jorge Martin។
អានព៌ត័មានកីឡាអន្តរជាតិផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
កីឡាករអ៊ីតាលី Francesco Bagnaia បានមកដល់ទីព្រ័ត្រមុនគេ បីវិនាទីលឿនជាងកីឡាករអេស្ប៉ាញ Jorge Martin ដើម្បីឈ្នះការប្រណាំង MotoGP លើកទី 10 រដូវកាលនេះ។ ជ័យជំនះរបស់កីឡាករអ៊ីតាលីរូបនេះមានន័យថា ជើងឯក MotoGP រដូវកាលនេះត្រូវរង់ចាំកាត់សេចក្តីនៅទីលានចុងក្រោយ ខណៈដែល Jorge Martin កំពុងកាន់ 24 ពិន្ទុនាំមុខក្នុងតារាងជើងឯក។
Jorge Martin គួរតែអាចគ្រងជើងឯកពិភពលោកទៅហើយនៅម៉ាឡេស៊ីនេះ ខណៈដែលបាននាំមុខការប្រកួតពីរបីលើកនៅពីមុខ Bagnaia។
ដោយឡែកជើងឯកពិភពលោក 6 សម័យ Marc Marquez ស្ថិតនៅលេខរៀងទីបី តែក៏ភ្លាត់ស្នៀតដួលធ្លាក់ដល់ចំណាត់ថ្នាក់លេខ 12 ខណៈដែលលេខបីបានទៅកីឡាករអ៊ីតាលី Enea Bastianini។
ព្រឹត្តិការណ៍ប្រណាំង MotoGP ពិភពលោករដូវកាល 2024 នេះនឹងបិទបញ្ចប់នៅទីក្រុង Valencia ប្រទេសអេស្ប៉ាញថ្ងៃទី 17 ខែវិច្ឆិកានេះ៕