ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម 19ឆ្នាំកម្ពុជា នឹងបើកយុទ្ធការប្រកួតជើងឯកអាស៊ីអាគ្នេយ៍យុវជនអាយុក្រោម 19ឆ្នាំ ASEAN U19 Boys’ Championship ឆ្នាំ2024 នៅម៉ោង 3រសៀលថ្ងៃទី17 ខែកក្កដានេះ ដោយត្រូវជួបក្រុមជម្រើសជាតិ U19 ទីម័រខាងកើតមុនគេ ក្នុងពូលA នៅកីឡដ្ឋាន Gelora Bung Tomo នាទីក្រុង
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
Surabay ប្រទេសឥណ្ឌូនេស៊ី ។
ការប្រកួតនេះធ្វើឡើង 1ថ្ងៃ បន្ទាប់ពីក្រុមគោព្រៃជំទង់កម្ពុជា បានធ្វើដំណើរដល់ឥណ្ឌូនេស៊ី ក្រោយបោះជំរំហ្វឹកហាត់រយៈពេល 1សប្ដាហ៍ និងប្រកួតកម្ដៅសាច់ដុំជាមួយក្រុមជម្រើសជាតិ U19 ម៉ាឡេស៊ី កាលពីសប្ដាហ៍កន្លងទៅ ។
លោក ភា សុភ័ក្ដ្រា គ្រូបង្វឹកក្រុមជម្រើសជាតិ U19 កម្ពុជា បានបង្ហាញមោទនភាពក្នុងការដឹកនាំក្រុមយុវជនកម្ពុជា ចូលរួមពានរង្វាន់យុវជនប្រចាំតំបន់ ក្នុងនាមគ្រូបង្គោលលើកដំបូង បន្ទាប់ពីលោកបានរួមចំណែកជាមួយក្រុមជម្រើសជាតិ ក្នុងនាមគ្រូជំនួយអស់រយៈពេល 17ឆ្នាំកន្លងមក ។
ដូច្នេះលោកបានចាត់ទុកនេះគឺជាការប្រកួតដ៏សំខាន់ សម្រាប់ប្រជាជនកម្ពុជា ដែលទាមទារឲ្យលោកនឹងខំប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីនាំមកនូវលទ្ធផលល្អប្រសើរ ក្នុងការផ្ដល់នូវការពេញចិត្ត ក៏ដូចជាភាពសប្បាយរីករាយជាមួយប្រជាជន និងដើម្បីរួមចំណែកអភិវឌ្ឍបាល់ទាត់ដ៏ស្រស់ស្អាតរបស់កម្ពុជាបន្ដទៀត ។
គួរដឹងថា បេសកកម្មប្រកួតជើងឯកយុវជន ASEAN U19 Boys’ Championship 2024 នេះ កម្ពុជា ស្ថិតក្នុងពូលA ជាមួយក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី ហ្វីលីពីន និងទីម័រខាងកើត គ្រាដែលពូល B មានឡាវ វៀតណាម មីយ៉ាន់ម៉ា និងអូស្រ្តាលី និងពូល C មានក្រុម U19 ម៉ាឡេស៊ី ថៃ សិង្ហបុរី និងប្រ៊ុយណេ។
ចំពោះកម្មវិធីប្រកួតរបស់ក្រុមជម្រើសជាតិ U19 កម្ពុជា នឹងត្រូវជួបក្រុមទីម័រខាងកើត មុនគេ នារសៀលថ្ងៃពុធនេះមុនបន្ដជួបក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី នាថ្ងៃទី20-កក្កដា និងចុងក្រោយជួបហ្វីលីពីន នាថ្ងៃទី23 ខែកក្កដាខាងមុខមុខ ។
ការប្រកួតនេះដែរ នឹងប្រើរូបមន្ដប្រកួតសន្សំពិន្ទុវិលជុំតាមពូល ហើយក្រុមមានពិន្ទុខ្ពស់ជាងគេ ពោលគឺក្រុមលេខ1 នៃពូលនីមួយៗ ព្រមទាំងក្រុមលេខ2 ល្អជាងគេក្នុងចំណោមពូលទាំង 3 នឹងឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។ ការណ៍នេះ នាំឲ្យក្រុមនីមួយៗ ត្រូវការជ័យជម្នះជាចាំបាច់ ដើម្បីប្រជែងកៅអីកំពូលតារាង ៕