ខ្សែបម្រើ Arsenal, Martin Odegaard បានទទួលរងរបួសកជើងអំឡុងពេលលេងឱ្យក្រុមជម្រើសជាតិន័រវេសយកឈ្នះអូទ្រីស 2-1 ក្របខណ្ឌ UEFA Nations League យប់ម្សិលមិញ ដែលមើលទៅប្រឈមសម្រាករយៈពេលយូរ។ កីឡាករវ័យ 25 ឆ្នាំរូបនេះ បានទទួលការពិនិត្យភ្លាមៗនៅវគ្គទីពីរក្រោយការប៉ះទង្គិចជាមួយកីឡាករ
អានព៌ត័មានកីឡាអន្តរជាតិផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
របស់អូទ្រីស Christoph Baumgartner ខណៈដែលគ្រូបង្វឹកក្រុមជម្រើសជាតិន័រវេសលោក Stale Solbakken បានឱ្យដឹងថា របួសកជើងរបស់ Odegaard ស្ថិតក្នុងស្ថានភាពមិនល្អឡើយ តែត្រូវរង់ចាំការថតពិនិត្យថ្ងៃនេះបន្ថែម។ Martin Odegaard នៅពេលនេះប្រឈមនឹងអវត្តមានពី Arsenal នៅពេលជួប Tottenham Hotspur ចុងសប្តាហ៍នេះ ស្របពេលដែលខ្សែបម្រើអង់គ្លេស Declan Rice ក៏អវត្តមានផងដែរដោយសារជាប់ពិន័យ។ ក្រៅពីជួប Spurs នៅ Premier League ចុងសប្តាហ៍នេះ Arsenal ក៏នឹងត្រូវជួបជាមួយ Atalanta ផងដែរជំនួបដំបូងក្របខណ្ឌ UEFA Champions League សប្តាហ៍ក្រោយ។ ន័រវេសស្ថិតក្នុង League B ក្រុម 3 នៃក្របខណ្ឌ UEFA Nations League ខណៈជ័យជំនះយប់មិញសម្រេចដោយគ្រាប់បាល់របស់ Erling Haaland នៅនាទីទី 80៕