ក្លិបបិសាចក្រហម Man United បានឈានដល់កិច្ចព្រមព្រៀងហើយក្នុងការបន្តកិច្ចសន្យាថ្មីសម្រាប់ខ្សែប្រយុទ្ធស្លាប Amad Diallo ដល់ឆ្នាំ 2030 ខណៈកិច្ចសន្យាចាស់ត្រូវអស់សុពលភាពនៅដំណាច់រដូវកាលនេះ។ Amad Diallo បានក្លាយជាតារារះមួយរយៈចុងក្រោយនេះ ក្រោមការផ្តល់ឱកាសដោយអ្នកចាត់ការថ្មី Ruben Amorim។
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
បង្ហាញខ្លួន 28 ប្រកួត Amad ស៊ុតបញ្ចូលទីបាន 6 គ្រាប់បូករួមទាំងគ្រាប់តាមស្មើទល់នឹង Liverpool 2-2 នៅ Anfield សប្តាហ៍មុន។ រំលឹកថា Amad Diallo បង្ហាញខ្លួនបានត្រឹម 9 ប្រកួតប៉ុណ្ណោះក្នុងរយៈពេល 3 រដូវកាលដំបូងនៅ Old Trafford ក្រោយផ្ទេរមកនៅ 2020 ក្នុងតម្លៃ 37 លានផោនពី Atalanta។
កីឡាករវ័យ 22 ឆ្នាំរូបនេះ បានចំណាយពេលពាក់កណ្តាលរដូវកាល 2021-22 ជាកីឡាករខ្ចីជើងនៅ Rangers មុនពេលផ្លាស់ទៅ Sunderland ក្នុងលក្ខខណ្ឌខ្ចីពេញមួយរដូវកាល 2022-23 បង្ហាញខ្លួនសរុបបាន 42 ប្រកួតរកបាន 14 គ្រាប់៕