ក្រុមបាល់ទាត់អង់គ្លេស ធានាបានកៅអីនៅវគ្គ 16 ក្រុមចុងក្រោយ Euro 2024 ហើយ បើទោះជាមិនទាន់បានប្រកួតក៏ដោយ បន្ទាប់ពីអាល់បានីចាញ់អេស្ប៉ាញ 1-0 យប់មិញ។ ជ័យជំនះរបស់ក្រុមលោក Luis de la Fuente ក៏មានន័យថាពូល D ហូឡង់ និងបារាំងធានាកៅអីនៅវគ្គ 16 ក្រុមចុងក្រោយផងដែរ។ ក្រុមលេខតោបីអង់គ្លេស នឹងត្រូវ
ចុចទីនេះ សម្រាប់ព៌ត័មានផ្សេងៗទៀតអំពី EURO 2024
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
ប្រកួតបញ្ចប់ពូលរបស់ខ្លួននៅយប់ថ្ងៃអង្គារនេះទល់នឹងស្លូវេនី តែពួកគេលែងព្រួយបារម្ភទៀតហើយ។
ក្រុមរបស់លោក Gareth Southgate នៅពេលនេះមានបួនពិន្ទុក្រោយឈ្នះស៊ែប និងស្មើដាណឺម៉ាក តែបរាជ័យរបស់អាល់បានីមានន័យថា អង់គ្លេសយ៉ាងហោចណាស់ជាក្រុមលេខបីល្អបំផុតមួយ។ ប្រសិនអង់គ្លេសឈ្នះ និងជាក្រុមលេខមួយក្នុងពូល C នេះ ពួកគេនឹងត្រូវជួបជាមួយក្រុមលេខបីល្អបំផុតមួយនៃពូល D E រឺ F។
អូទ្រីសកំពុងឈរលេខបីក្នុងពូល D តែនៅសល់មួយប្រកួតទៀត ខណៈពូល E រកមិនទាន់ឃើញក្រុមណាមួយប្រាកដឡើងវគ្គបន្តនៅឡើយរួមមាន រ៉ូម៉ានី ប៊ែលហ្ស៊ិក ស្លូវ៉ាគី និងអ៊ុយក្រែន សុទ្ធតែមានបីពិន្ទុទាំងអស់ ខណៈនៅពូល F ឆេកឈរលេខបី។
ប្រសិនអង់គ្លេសបានត្រឹមលេខពីរក្នុងពូល ច្បាស់ណាស់នឹងត្រូវជួបជាមួយអាល្លឺម៉ង់ តែប្រសិនបើជាក្រុមលេខបីវិញនឹងត្រូវជួបជាមួយក្រុមលេខមួយពូល F ព័រទុយហ្កាល់ រឺក្រុមលេខមួយក្នុងពូល E៕