ក្រុមបាល់ទាត់អារ៉ាប៊ីសាអ៊ូឌីត Al-Hilal បានយកឈ្នះក្រុមភ្ញៀវកាតា Al-Gharafa 3-0 ដើម្បីឡើងឈរកំពូលតារាងនៃការប្រកួតក្របខណ្ឌក្លិបកំពូលអាស៊ី AFC Champions League Elite ភាគខាងលិច។
Marcos Leonardo ស៊ុតបើកការនាំមុខឱ្យ Al-Hilal នៅនាទីទី 18 ខណៈកីឡាករបម្រុងពីរនាក់ Aleksandar
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
Mitrovic និង Sergej Milinkovic-Savic រកបានម្នាក់មួយគ្រាប់នៅចុងម៉ោង។
ក្រុមរបស់លោក Jorge Jesus បានធានាកៅអីនៅវគ្គ 16 ក្រុមចុងក្រោយទៅហើយកាលពីសប្តាហ៍មុនក្រោយពេលយកឈ្នះ Al-Sadd តែពេលនេះបានឡើងកាន់កាប់កំពូលតារាងមាន 16 ពិន្ទុស្មើគ្នាជាមួយក្រុមរួមលីគ Al-Ahli។
ងាកមកភាគខាងកើតវិញ ក្រុមជប៉ុន Vissel Kobe បានស្គាល់បរាជ័យដំបូងក្រោយចាញ់នៅទឹកដីកូរ៉េ Pohang Steelers 3-1។ Han Chan-hee បើកការនាំមុខឱ្យម្ចាស់ផ្ទះកូរ៉េមុននៅពេលកំហុសរបស់អ្នកចាំទី មុនពេលដែល Kim In-sung បន្ថែមការនាំមុខ 2-0 ពីការស៊ុតពីចំងាយនៅនាទីទី 19។
Vissel Kobe ក៏តបបានមួយគ្រាប់វិញដោយបាល់ពិន័យ 11 ម៉ែត្ររបស់ Daiju Sasaki នាទីទី 34 តែកីឡាករបម្រុង Jeong Jae-hee ជាអ្នកធានាបីពិន្ទុឱ្យ Pohang Steelers នៅចុងម៉ោង។ បីពិន្ទុនេះធ្វើឱ្យ Pohang Steelers ឡើងមកលេខប្រាំក្នុងតារាងមាន 9 ពិន្ទុខណៈ Vissel Kobe ធ្លាក់មកលេខបីមាន 13 ពិន្ទុស្មើគ្នាជាមួយ Yokohama ដែលយកឈ្នះនៅទឹកដី Central Coast Mariners និង Gwangju FC ដែលស្មើនៅទឹកដី Shanghai Port 1-1។
ថ្ងៃនេះប្រកួតបង្ហើយជុំទី 6 Kawasaki Frontale ទទួល Shandong Taishan និង Shanghai Shenhua ទទួល Ulsan Hyundai៕