លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

De Bruyne រំពឹងថានឹងមានការប្រែប្រួលបន្ថែមទៀតក្រោយ Man City ស្មើជាមួយ Liverpool

ខ្សែ​បម្រើ​ប្រយុទ្ធ​ដ៏មាន​ឥទ្ធិពល Kevin De Bruyne បានរំឭក​ដល់ក្រុម Manchester City កុំ​​អាល​ទាន់​សុបិន​ដល់ការ​ឈ្នះ​ពានក្រប​ខ័ណ្ឌ Premier League ក្រោយពីការ​បញ្ចប់​ក្នុងលទ្ធផល​ស្មើ ២-២ ជា​មួយ​នឹងក្រុម Liverpool កាលពីថ្ងៃ​អាទិត្យ បាន​ធ្វើ​ឲ្យ​ពួក​គេ​ស្ថិតក្នុង​ទី​តាំង​ដ៏រឹង​​មាំ​ឆ្ពោះ​ទៅកាន់​ការ​ការ​ពារ​ពាន​របស់​ពួក​គេ​។

De Bruyne បាន​ឲ្យដឹងថា៖ «ខ្ញុំ​ដឹង​ថា មនុស្ស​ជាច្រើន​បាននិយាយ​ថា ក្រុមណា​ដែល​ឈ្នះការប្រកួតនេះ នឹង​លើក​ពាន​។ ប៉ុន្តែ ខ្ញុំ​គិត​ថា ក្រុម​ទាំង​២មិន​គិត​បែប​នេះ​ឡើយ ព្រោះ​កម្មវិធី​ប្រកួត​ពិត​ជា​តាន​តឹង​សម្រាប់​ក្រុម​ទាំង​​២ ក្នុង​​ការ​ឈ្នះ​រាល់​ការ​ប្រកួតដែល​នៅ​សល់​ទាំង​អស់​»​។ ជាមួយ​គ្នានេះ លោក Jurgen Klopp អ្នក​ចាត់​ការ​ទូទៅ​របស់​ Liverpool បាន​ធ្វើការ​ប្រៀប​ធៀប​ការ​ប្រកួត​ដ៏​​រំភើប​របស់​ក្រុម​លោក​ជាមួយនឹងក្រុម Man City នឹង​ការ​ប្រកួត​​គ្នា​យ៉ាង​ស្វិត​ស្វាញរវាង​កីឡាករ​ប្រដាល់​ដណ្តើម​រង្វាន់​២​នាក់ ដោយ​បញ្ជាក់​ថា គ្មាន​ក្រុម​ណា​អាច​ធ្វេស​ប្រហែស​បាន​ឡើយ សូម្បី​តែ​​១​វិនាទី​។ លោក Klopp បាន​ប្រាប់​សារ​ព័ត៌​មាន Sky Sports ថា៖ «នេះ​ពិត​ជា​​ការ​ប្រកួត​ដ៏​អស្ចារ្យ​។ ការ​ប្រកួត​ដ៏​ស្វិត​ស្វាញ ហើយ Man City បាន​ចាប់​ផ្តើម​​យ៉ាងល្អ ប៉ុន្តែ​ អ្នក​​អាច​ចាត់ទុក​ថា ដូច​ជា​ការ​ប្រកួត​ប្រដាល់​អ៊ី​ចឹង​។ បើអ្នក​ទម្លាក់​ដៃ​ទាំង​២​ចុះ​ក្រោម​ត្រឹម​តែ​១​វិនាទី នោះ​អ្នក​នឹង​​រង​នូវ​ការ​វាយ​ឲ្យ​សន្លប់​ធំ​មិន​ខាន​»​៕

ប្រភព​ព័ត៌មាន៖ worldsoccertalk

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

Liverpool អាចយកគ្រូ Feyenoord លោក Arne Slot ជំនួស Jurgen Klopp

អ្នកចាត់ការរបស់ក្លិបហូឡង់ Feyenoord លោក Arne Slot បានក្លាយជាបេក្ខភាពឈានមុខគេដែលអាចមកជំនួសតំណែងលោក Jurgen Klopp ដឹកនាំហង្សក្រហម Liverpool។ លោក Jurgen Klopp បានប្រកាសកាលពីខែមករាថាលោកនឹងចាកចេញពី Liverpool …