លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

ការ​ចាប់​ចត្តា​ឡីស័ក​តារាឆ្នើម​5នាក់ ធ្វើ​ឲ្យ Bayern ឈឺ​ក្បាល មុន CL រាត្រីនេះ

ក្រុម Bayern Munich នឹង​ត្រូវ​លេង​ដោយ​គ្មាន​តារាឆ្នើម​5នាក់ ដោយ​សារ​តែ​ជាប់​ធ្វើ​ចត្តាឡិស័ក ក្នុងនោះ​រាប់​បញ្ចូល​ទាំងខ្សែ​បម្រើ​ដ៏មាន​ឥទ្ធិ​ពល Joshua Kimmich ផងដែរ ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League ស្រប​ពេល​ដែលការ​អវត្ត​មា​របស់​តារាឆ្នើម​រូបនេះ នាំ​ឲ្យ​ការ​ពិភាក្សា​គ្នា​​យ៉ាង​ក្តៅ​គគុក ក្នុង​ប្រទេស​អាល្លឺ​ម៉ង់ ក្រោយពី​បាន​បដិសេធ​មិន​ចាក់​វ៉ាក់​សាំងការ​ពារ​កូវីដ 19​។

ក្រុម​យក្ស​របស់​អាល្លឺ​ម៉ង់​មួយ​នេះ បាន​ឈ្នះ​កៅអី​ទៅលេងក្នុង​វគ្គ​16​ក្រុម​ចុងក្រោយ​រួចជាស្រេច ក្នុងនាម​ជាក្រុម​ឈរ​លេខ​1ក្នុងពូល E នៅមុន​ពេល​ការ​ប្រកួត​នៅ​​រាត្រីនេះ នៅលើ​ទឹកដីក្រុម​បាតតារាង Dynamo Kiev​។ ប៉ុន្តែ Kimmich ដែល​បាន​បដិសេធ​ក្នុងការ​ទទួល​ការ​វាក់​វ៉ាក់​សាំង់​ដោយ​សារ​តែ​កង្វល់​ផ្ទាល់​ខ្លួន ត្រូវ​បាន​ធ្វើ​ចត្តា​ឡីស័ក​កាលពីថ្ងៃ​សុក្រ ជាលើក​ទី​2 នៅ​ខែនេះ ក្រោយពី​បាន​ប៉ះ​ពាល់​​ផ្ទាល់ជាមួយនឹង​អ្នក​ដែល​តេស្ត​ឃើញ​លទ្ធផល​វិជ្ជមាន​។ កាលពីថ្ងៃ​អាទិត្យ ក្លិប Bayern បាន​ប្រកាស​ថា កីឡាករ​ដែលមិន​ចាក់​វ៉ាក់​សាំង​របស់​ខ្លួន​ផ្សេង​ទៀត​រួមមាន Serge Gnabry, Jamal Musiala, Eric Maxim Choupo-Moting និង Michael Cuisance ក៏​ជាប់​ធ្វើចត្តា​ឡីស័កផងដែរ ដោយ​សារ​តែ​ការ​ផ្ទុះ​ការ​ឆ្លង​វីរុស​កូវីដ 19 ជាថ្មី​។ ការមានកីឡាករ​៥នាក់ អវត្តមាន ដោយ​សារ​តែ​ជម្រើស​ផ្ទាល់​ខ្លួន​របស់​ពួកគេ គឺ​ជា​បញ្ហា​ដ៏​ឈឺ​ក្បាល​របស់ Bayern នៅ​មុនពេល​ធ្វើ​ដំណើរទៅកាន់​អ៊ុយក្រែន​។ លោក Julian Nagelsmann ដែល​ជា​គ្រូបង្វឹក បាននិយាយ​កាលពី​សប្តហ៍​មុន​ថា៖​ «វា​គឺ​ជា​រឿង​ដ៏​រំខាន​មួយ»៕

ប្រភព​ព័ត៌​មាន៖ AFP

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

Liverpool អាចយកគ្រូ Feyenoord លោក Arne Slot ជំនួស Jurgen Klopp

អ្នកចាត់ការរបស់ក្លិបហូឡង់ Feyenoord លោក Arne Slot បានក្លាយជាបេក្ខភាពឈានមុខគេដែលអាចមកជំនួសតំណែងលោក Jurgen Klopp ដឹកនាំហង្សក្រហម Liverpool។ លោក Jurgen Klopp បានប្រកាសកាលពីខែមករាថាលោកនឹងចាកចេញពី Liverpool …