អ្នកចាត់ការថ្មីរបស់ Leicester City លោក Ruud van Nistelrooy បានទម្លាយថា លោកពិតជាមានអារម្មណ៍ឈឺចាប់នៅពេលចាកចេញពី Manchester United។ អតីតខ្សែប្រយុទ្ធរបស់ Man United រូបនេះ បានមកកាន់តំណែងនៅ Leicester City ជំនួសតំណែងលោក Steve Cooper កាលពីថ្ងៃសុក្រ និងបានចុះ
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
ហត្ថលេខារយៈពេល 3 ឆ្នាំ។
ការមកដល់របស់ Nistelrooy បន្ទាប់ពីលោកបានដឹកនាំ Manchester United បណ្តោះអាសន្នមិនដែលចាញ់បួនប្រកួតចាប់គ្នាក្រោយក្លិបបញ្ចប់តំណែងលោក Erik ten Hag មុនពេលចាកចេញនៅពេលអ្នកចាត់ការពេញសិទ្ធិ Ruben Amorim មកដល់។
Ruud van Nistelrooy ដែលទើបមកដល់ Man United កាលពីខែកក្កដាដើម្បីជាជំនួយការលោក Erik ten Hag នោះ បានដឹកនាក្រុមបណ្តោះអាសន្នឈ្នះបីស្មើមួយមុនពេលចាកចេញពី Old Trafford។
ការមកដល់ Leicester City នៅពេលនេះ Ruud van Nistelrooy នឹងត្រូវប្រឈម ដោះស្រាយបញ្ហានៅក្លិប ជាពិសេសគឺបញ្ហាកីឡាករដែលខ្វះវិន័យក្រោមការដឹកនាំរបស់អ្នកចាត់ការចាស់។
រំលឹកថា Ruud van Nistelrooy ធ្លាប់មានការងារពេញសិទ្ធិជាអ្នកចាត់ការនៅពេលដឹកនាំ PSV រដូវកាល 2022-23 ឈ្នះជើងឯក Dutch Cup មុនទទួលបានតំណែងជំនួយការគ្រូបង្វឹកនៅ Manchester United កាលពីខែកក្កដា៕