ក្រុមភ្ញៀវកាតា Al Sadd បានយកឈ្នះដល់ទឹកដីអារ៉ាប៊ីសាអ៊ូឌីត Al Nassr ដែលគ្មានវត្តមាន Cristiano Ronaldo នៅលើទីលាន 2-1 នៃការប្រកួតក្របខណ្ឌក្លិបកំពូលអាស៊ី AFC Champions League Elite។
ម្ចាស់ជ័យលាភីកីឡាករឆ្នើមប្រចាំទ្វីបអាស៊ីពីរសម័យ Akram Afif ជាអ្នកបើកការនាំមុខមុនឱ្យក្រុមភ្ញៀវ
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
Al Sadd មុនពេលដែលខ្សែការពារម៉ារ៉ុក Romain Saiss ភ្លាត់ស្នៀតចូលទីខ្លួនឯងឱ្យ Al Nassr តាមស្មើវិញនៅនាទីទី 80។
ហៀបនឹងចប់ការប្រកួតទៅហើយខ្សែការពារ Al Nassr បង្ករកំហុសក្នុងតំបន់គ្រោះថ្នាក់ ខណៈកីឡាករអាល់ហ្សេររី Adam Ounas ជាអ្នកស៊ុតគ្រាប់បាល់ជ័យជំនះ 11 ម៉ែត្រនៅនាទីទី 90+7។
បីពិន្ទុនេះបានធ្វើឱ្យ Al Sadd កក់កៅអីនៅវគ្គ 16 ក្រុមចុងក្រោយផងដែរ ខណៈដែល Al Nassr បានធានាកៅអីនេះតាំងពីសប្តាហ៍មុន។
Al Nassr ដែលសម្រេចឱ្យ Ronaldo សម្រាកក្នុងការប្រកួតនេះ ក៏បានធ្វើឱ្យពួកគេស្គាល់បរាជ័យលើកដំបូងនៅ Champions League រដូវកាលនេះ តែមាន 13 ពិន្ទុ ខណៈ Al Sadd ហក់ឡើងមកលេខបួនមាន 12 ពិន្ទុ៕