ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា បានបង្កើនកំណត់ត្រាប្រវត្តិសាស្ដ្រថ្មីមួយកម្រិតទៀតហើយ ដោយបានឡើងវគ្គផ្ដាច់ព្រ័ត្រ នៃការប្រកួតបាល់ទាត់នារីជើងឯកអាស៊ីអាគ្នេយ៍ (AFF Women’s Cup 2024) ក្រោយយកឈ្នះក្រុមជម្រើសជាតិនារីទីម័រខាងកើត ដោយលទ្ធផល 3-0 ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកាលពីល្ងាចថ្ងៃទី02 ខែធ្នូ ឆ្នាំ2024
អានព៌ត័មានកីឡាអន្តរជាតិផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ។
សម្រាប់ជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ ក្រុមបាល់ទាត់នារីកម្ពុជា បានធ្វើឲ្យអ្នកគាំទ្រ មានស្នាមញញឹម និងស្ងើចសរសើរមិនដាច់ពីមាត់ បន្ទាប់ពីបង្ហាញទម្រង់លេងយ៉ាងល្អ រហូតរកបាន 3គ្រាប់លើក្រុមបាល់ទាត់នារីទីម័រខាងកើត ដោយគ្រាប់ទី1 ជាការស៊ុតបាល់ពិន័យ 11ម៉ែត្ររបស់កីឡាការិនី សឿន វីផា មុនការបន្ថែមគ្រាប់ទី2 ដ៏អស្ចារ្យពីកីឡាការិនី ពឿន គន្ធា នៅនាទី73 មុនសមាជិកក្រុមភ្នំពេញក្រោនដដែល រកបានគ្រាប់ទី3 នៅនាទី90 ។
ជ័យជម្នះ នាំឲ្យក្រុមបាល់ទាត់នារីកម្ពុជា ឡើងវគ្គផ្ដាច់ព្រ័ត្រជាប្រវត្តិសាស្ដ្រក្នុងពានរង្វាន់បាល់ទាត់នារីប្រចាំតំបន់នេះ ដោយត្រូវជួបជាមួយក្រុមជម្រើសជាតិនារីឥណ្ឌូនេស៊ី បន្ទាប់ពីឥណ្ឌូនេស៊ី បានយកឈ្នះក្រុមសិង្ហបុរី ក្នុងលទ្ធផល 3-0 ដូចគ្នា កាលពីរាត្រីថ្ងៃច័ន្ទកន្លងទៅ ។ ក្រុមទាំងពីរ នឹងត្រូវជួបគ្នានាថ្ងៃទី05 ខែធ្នូខាងមុខ ដើម្បីកាត់សេចក្ដីរកក្រុមជើងឯកពានរង្វាន់ AFF Women’s Cup 2024 ដ្បិតកាលពីជួបគ្នាក្នុងពូលB កម្ពុជា បានស្មើឥណ្ឌូនេស៊ី 0-0 ។
ឆ្លងកាត់ការប្រកួតក្នុងពូល ក៏ដូចជាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ អ្នកគាំទ្របានដាក់ក្ដីរំពឹងខ្ពស់លើក្រុមបាល់ទាត់នារីកម្ពុជា ក្នុងដំណើរឆ្ពោះទៅប្រជែងពានអន្ដរជាតិលើកដំបូង ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍នេះ ៕