ក្រុមហង្សក្រហម Liverpool បានបន្តដំណើរអស្ចារ្យរបស់ខ្លួនរដូវកាលនេះបន្ទាប់ពីយកឈ្នះក្រុមការពារជើងឯក Manchester City 2-0 នាំមុខដាច់ 9 ពិន្ទុនៅ Premier League។ គ្រាប់បាល់ជ័យជំនះរបស់ Cody Gakpo និងបាល់ពិន័យ 11 ម៉ែត្ររបស់ Mohamed Salah គ្រប់គ្រាន់ឱ្យក្រុមលោក Arne Slot ទទួលបាន
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
3 ពិន្ទុយ៉ាងកក់ក្តៅសម្រាប់សប្តាហ៍ទី 13 នេះ។
សម្រាប់ Manchester City នេះជាបរាជ័យ 4 ប្រកួតផ្ទួននៅ Premier League លើកដំបូងសម្រាប់ រាប់តាំងពីឆ្នាំ 2009 និងបានទម្លាក់ក្រុមរបស់លោក Pep Guardiola ដល់លេខ 5 ក្នុងតារាង តាមពីក្រោយ Liverpool ដល់ទៅ 11 ពិន្ទុ ។
ជាបរាជ័យ 4 ប្រកួតជាប់គ្នានៅ Premier League តែវាជាស្ថិតិមិនស្គាល់ឈ្នះសោះ 7 ប្រកួតជាប់គ្នាហើយសម្រាប់ Manchester City ដែលរួមមមានទាំងនៅ UEFA Champions League និង League Cup ផងដែរ ពោលគឺចាញ់ 6 ស្មើ 1 ។
គិតត្រឹមសប្តាហ៍ទី 13 នេះ Liverpool មានសរុប 34 ពិន្ទុដាច់ក្រុមលេខពីរកាំភ្លើងធំ Arsenal 9 ពិន្ទុខណៈលេខបី Chelsea មាន 25 ពិន្ទុស្មើ Arsenal ហើយ Brighton និង Manchester City មាន 23 ពិន្ទុដូចគ្នា ។
ងាកមកក្រុមបិសាចក្រហម Manchester United វិញបានឡើងមកដល់លេខ 9 មាន 19 ពិន្ទុ បន្ទាប់ពីយកឈ្នះ Everton 4-0 ដែលជាជ័យជំនះដំបូងក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មីលោក Ruben Amorim ៕