លោក Josep Munoz គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានចាត់ទុកក្រុម SP Falcons និង Madura United សុទ្ធតែជាគូប្រជែងដ៏លំបាកក្នុងពូល ដ្បិតក្រុមទាំងពីរ មានគុណភាពល្អ និងមានការប្រកួតប្រជែងខ្ពស់លើទីលាន ។ បែបនេះក្ដី លោកនឹងព្យាយាមដឹកនាំ ក៏ដូចជាបង្ហាញនូវកម្រិតលេងរបស់ក្លិប និងកីឡាករ
អានព៌ត័មានកីឡាក្នុងស្រុកផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
កម្ពុជា ពិសេសដើម្បីសម្រេចគោលដៅឡើងទៅវគ្គបន្ទាប់ នៃពានរង្វាន់ AFC Challenge League 2024/25 ។
នេះបើតាមការលើកឡើងក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតរវាងព្រះខ័នរាជស្វាយរៀង និងក្រុមម្ចាស់ផ្ទះម៉ុងហ្គោលី SP Falcons នៅកីឡដ្ឋាន MFF Stadium Ulaanbaatar នាវេលាម៉ោង 2រសៀលថ្ងៃទី30 ខែតុលា ឆ្នាំ2024 នេះ (ម៉ោងនៅកម្ពុជា) ។
លោក Josep Munoz បានគូសបញ្ជាក់ថា នេះគឺជាការប្រកួតថ្មីមួយទៀត ក្រៅពីលីគ ដែលជាការប្រកួតកម្រិតអន្ដរជាតិ ដែលជំរុញឲ្យក្រុមមានទឹកចិត្តកាន់តែខ្លាំងក្លា ដើម្បីប្រជែងកៅអីជុំបន្ទាប់ ។ លោកទទួលស្គាល់គូប្រជែង ទាំង 2ក្រុមក្នុងពូល សុទ្ធតែមានគុណភាពខ្លាំងដូចគ្នា ពិសេសក្រុមម្ចាស់ផ្ទះ SP Falcons ។ យ៉ាងណាលោករំភើប ចំពោះការប្រកួតនេះ ហើយប្ដេជ្ញានឹងធ្វើឲ្យបានល្អ ដើម្បីសម្រេចគោលដៅរបស់ខ្លួន ។
គួរដឹងថា មុនជួបក្រុមជើងឯកលីគកំពូលកម្ពុជា នារសៀលថ្ងៃពុធនេះ ក្រុមម្ចាស់ផ្ទះ SP Falcons បានប្រកួតស្មើក្រុមឥណ្ឌូនេស៊ី Madura United ០-០ ក្នុងជំនួបបើកឆាកពូលE កាលពីថ្ងៃទី27 ខែតុលាកន្លងទៅ ខណៈក្រោយជួបក្រុមម៉ុងហ្គោល ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្រុម Madura United វិញម្ដង នាថ្ងៃទី02 ខែវិច្ឆិកាខាងមុខ ដើម្បីកាត់សេចក្ដីរកក្រុមលេខ1 និងលេខ2 ក្នុងពូល ឡើងទៅវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី3 ប្រចាំទ្វីបអាស៊ីនេះ ៕