កីឡាករវាយកូនបាល់ស៊ែប Novak Djokovic បានសម្រេចចិត្តដកខ្លួនមិនចូលរួមការប្រកួតកម្មវិធី Paris Masters នៅសប្តាហ៍ក្រោយនេះ និងទំនងជាបញ្ចប់រដូវកាល 2024 របស់ខ្លួនផងដែរ។ កីឡាករវ័យ 37 ឆ្នាំ ដែលជាអ្នកការពារតំណែងជើងឯក Paris Masters នេះ បានឈ្នះជើងឯកនៅក្នុងក្របខណ្ឌ Masters សរុប
អានព៌ត័មានកីឡាអន្តរជាតិផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
40 ជាកំណត់ត្រាច្រើនជាងគេ បូករួមទាំងជើងឯក Grand Slam 24 លើកច្រើនជាងគេផងដែរ។ Djokovic បច្ចុប្បន្ននៅមានកៅអីដែលអាចបង្ហាញខ្លួនបាននៅកម្មវិធីបិទរដូវកាល ATP Finals នៅទីក្រុង Turin ប្រទេសអ៊ីតាលីខែក្រោយ ដោយកំពុងឈរលេខ 6 ក្នុងចំណោម 8 នាក់ដែលមានសិទ្ធិប្រកួត។ យ៉ាងណាក្តី នៅមានកីឡាករផ្សេងទៀតដែលកំពុងមានសកម្មភាព អាចនឹងឡើងមកកាន់តំណែងក្នុងចំណោម 8 នាក់នេះស្របពេលដែល Djokovic មិនមានសកម្មភាពប្រកួត។ នេះជាលើកដំបូងរាប់តាំងពីឆ្នាំ 2017 ដែល Djokovic បិទបញ្ចប់រដូវកាលដោយមិនឈ្នះពាន Grand Slam អ្វីសោះ បន្ទាប់ពី Grand Slam ទាំងបួនឆ្នាំនេះ ឈ្នះដោយ Jannik Sinner និង Carlos Alcaraz ។ យ៉ាងណាក្តី Djokovic ក៏បានឈ្នះមេដាយមាសអូឡាំពិកលើកដំបូងក្នុងអាជីពផងដែរកាលពីសីហានៅទីក្រុងប៉ារីស៕