ក្រុមជម្រើសជាតិអាយុក្រោម 20ឆ្នាំកម្ពុជា បានបញ្ចប់ភារកិច្ច នៃការប្រកួតជម្រុះជើងឯកយុវជនអាយុក្រោម 20ឆ្នាំទ្វីបអាស៊ី AFC U20 Asian Cup 2025 ហើយ ដោយបានត្រឹមលេខ2 ក្នុងពូល និងពុំបានឡើងទៅវគ្គបន្ដឡើយ ខណៈការប្រកួតចុងក្រយស្មើក្រុមម្ចាស់ផ្ទះឆាយនីសតៃប៉ិ 1-1 ។ ជំនួបបញ្ចប់ពូល B នៃវគ្គជម្រុះនេះ
អានព៌ត័មានកីឡាអន្តរជាតិផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
ក្រុមគោព្រៃជំទង់កម្ពុជា ហាក់ធ្វើមិនបានល្អឡើយ ផ្ទុយពីក្ដីរំពឹងរបស់អ្នកគាំទ្រ ដែលសង្ឃឹមទទួលបាន ៣ពិន្ទុពេញពីក្រុមបាតតារាង ។ ការប្រកួតនេះ ឆាយនីតៃប៉ិ បានបើកការនាំមុខ 1គ្រាប់មុន នៅនាទីទី10 មុនកីឡាករ អ៊ាវ សុវណ្ណារ៉ា រកបានគ្រាប់តាមស្មើឲ្យកម្ពុជាវិញ នៅនាទី37 ហើយលទ្ធផលនេះ ក៏រក្សាដល់ចប់ម៉ោង ។ ការបន្ថែម 1ពិន្ទុនេះ នាំឲ្យកម្ពុជា រក្សាចំណាត់ថ្នាក់លេខ2 ក្នុងពូល ដោយរកបាន 7ពិន្ទុ ក្រោយឆ្លងកាត់ 4ប្រកួតឈ្នះ 2 ស្មើ 1 និងចាញ់ 1 ហើយក៏ខកខានឱកាសឡើងទៅជុំផ្ដាច់ព្រ័ត្រ នៃការប្រកួតជើងឯកយុវជនអាយុក្រោម 20ឆ្នាំទ្វីបអាស៊ីនេះ។ ក្រុមបានឡេីងទៅវគ្គផ្ដាច់ព្រ័ត្ររួមមាន កូរ៉េខាត្បូង ឥណ្ឌូនេស៊ី កាតា អ៊ូបេគីស្ថាន អារ៉ាប៊ីសាអ៊ូឌីត អូស្ត្រាលី ថៃ អ៊ីរ៉ង់ អ៊ីរ៉ាក់ ស៊ីរី យេមែន ជប៉ុន ហ្សកដានី កៀស៊ីស្ថាន កូរ៉េខាងជើង និងម្ចាស់ផ្ទះចិន៕