ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានទទួលកៅអីលេងពានរង្វាន់កម្រិតទី1 ប្រចាំទំបន់ SEA V.League ឆ្នាំ2025 ហើយ បន្ទាប់ពីដណ្ដើមបានជ័យជម្នះ 3ប្រកួតផ្ទួនៗ លើក្រុមភ្ញៀវ ក្នុងការប្រកួតបាល់ទះដណ្ដើមប្រាក់រង្វាន់ សម្ដេចមហាបវរធិបតី-SEA V.League Challenge ឆ្នាំ2024 ដែលជាការប្រកួតកម្រិតទី2 ក្នុងតំបន់
អានព៌ត័មានកីឡាក្នុងស្រុកផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
កាលពីចុងសប្ដាហ៍កន្លងទៅ ។ សម្រាប់ការប្រកួត SEA V.League Challenge លើកដំបូង ដែលសមាគមកីឡាបាល់ទះអាស៊ីអាគ្នេយ៍(SAVA) បានបង្កើត និងអនុញ្ញាតឲ្យកម្ពុជាធ្វើម្ចាស់ផ្ទះនេះ គឺដើម្បីផ្ដល់ឱកាសឲ្យក្រុមផ្សេងៗ ក្នុងតំបន់ ដែលមិនទាន់មានសិទ្ធចូលរួមប្រកួតក្របខណ្ឌ SEA V.League ពោលគឺក្រៅពីក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ថៃ ហ្វីលីពីន និងវៀតណាម បានធ្វើការប្រកួតជម្រុះ ដើម្បីដណ្ដើមកៅអីឡើងទៅលេងពានកម្រិតទី1 ប្រចាំទំបន់នេះ ។ ជាលទ្ធផលក្រោយឆ្លងកាត់ការប្រកួត 3ថ្ងៃ ចាប់ពីថ្ងៃទី30 ខែសីហា ដល់ថ្ងៃទី01 ខែកញ្ញា ឆ្នាំ2024 នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ក្រុមម្ចាស់ផ្ទះកម្ពុជា ធ្វើបានយ៉ាងល្អ ដោយប្រកួតទី1 បានយកឈ្នះក្រុមម៉ាឡេស៊ី 3-1 សិត ក្នុងពិន្ទុ 17-25, 25-18, 25-21 និង 25-21 ខណៈប្រកួតទី2 យកឈ្នះក្រុមឡាវ 3-0 សិត ក្នុងពិន្ទុ 25-16, 25-18 និង 25-23 និងប្រកួតទី3 យកឈ្នះក្រុមសិង្ហបុរី 3-1 សិត ជាមួយពិន្ទុ 25-20, 25-10, 23-25 និង 25-18 ។ ជ័យជម្នះនេះ នាំឲ្យក្រុមបាល់ទះកម្ពុជា ឈរកំពូលតារាង ក្នុងការប្រកួតបាល់ទះដណ្ដើមប្រាក់រង្វាន់ សម្ដេចមហាបវរធិបតី-SEA V.League Challenge ឆ្នាំ2024 ហើយក៏ទទួលបានសិទ្ធដើម្បីចូលរួមការប្រកួត SEA V.League 2025 ។ ក្រោយបញ្ចប់ការប្រកួតកម្រិតតំបន់នេះដែរ ក្រុមទាំង 4 នៅសល់ភារកិច្ចដ៏សំខាន់ 1ថ្ងៃទៀត ពោលគឺនៅថ្ងៃទី20 ខែកញ្ញា ឆ្នាំ2024 ដែលក្រុមនីមួយៗ ត្រូវប្រកួតខ្វែង ក្នុងនោះក្រុមកំពូលតារាងកម្ពុជា ត្រូវជួបក្រុមលេខ4 ឡាវ ខណៈក្រុមលេខ2 ម៉ាឡេស៊ី ត្រូវជួបក្រុមលេខ សិង្ហបុរី ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដើម្បីស្វែងរកក្រុមឈ្នះ ឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដើម្បីដណ្ដើមប្រាក់រង្វាន់សម្ដេចមហាបវរធិបតី ដោយក្រុមជើងឯក នឹងទទួលបានប្រាក់រង្វាន់ 100លានរៀល, លេខ2 ទទួលបាន 30លានរៀល, លេខ3 ទទួលបាន 20លានរៀល និងលេខ4 ទទួលបាន 10លានរៀល ៕