ការប្រកួតបាល់ទាត់ក្របខណ្ឌក្លិបកំពូលអឺរ៉ុប UEFA Champions League រដូវកាលថ្មី ជាមួយនឹងរូបមន្តនៅវគ្គចែកពូល បានចាប់ឆ្នោតរួចរាល់នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ។ រដូវកាលថ្មីនេះ មានក្រុមចូលរួមសរុប 36 ក្រុមលើសពីរដូវកាលមុនៗ 4 ក្រុម ហើយ 36 ក្រុមនោះ ត្រូវបានគេបែងចែកចេញជាបួនផែនដើម្បីធ្វើការចាប់ឆ្នោត។
អានព៌ត័មានកីឡាអន្តរជាតិផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
ក្លិបនៅក្នុងផែនទាំងបួន ត្រូវបានបែកចែកទៅតាមលំដាប់ថ្នាក់ក្លិប Ranking របស់ UEFA។ ក្លិបដែលស្ថិតនៅក្នុងលំដាប់ Ranking កំពូលទាំង 9 ត្រូវបានចាប់ចូលក្នុងផែនទីមួយ តែមិនមែនបានន័យថាពួកគេត្រូវជួបគ្នានោះទេ។ ការចាប់ឆ្នោតត្រូវបានធ្វើដោយប្រព័ន្ធស្វ័យប្រវត្តិដើម្បីរកគូប្រកួតទាំង 8 ក្រុម ដោយដោយចៃដន្យ។ ឧទាហរណ៍ ដោយចាប់ផ្តើមពីក្រុមដែលមាន Ranking ខ្ពស់ជាងគេ Manchester City ការចាប់ឆ្នោតដោយស្វ័យប្រវត្តិដោយការចុចប៊ូតុងពី អ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងប្រវត្តិសាស្រ្ត UCL, Cristiano Ronaldo។ ក្រុមរបស់លោក Pep Guardiola នឹងត្រូវជួបជាមួយគូប្រកួតចំនួន ៨ ហើយប៊ូតុងស្វ័យប្រវត្តិនោះបានបែងចែកពីការប្រកួតក្នុងដី និងក្រៅដីរួចរាល់ផងដែរ ពោលគឺក្រុមនីមួយៗត្រូវលេងការប្រកួតវិលជុំជុំដំបូងចំនួន 8 ប្រកួត 4 ក្នុងដី 4 ក្រៅដី។ គ្រប់ 36 ក្រុមនឹងត្រូវជួបគូប្រកួតដែលបានចាប់ឆ្នោតដោយស្វ័យប្រវត្តិ 8 ប្រកួត 4 ក្នុងដី 4 ក្រៅដីដូចគ្នា។ លុះដល់ចប់ការប្រកួតទាំង 8 គេនឹងយកក្រុមទាំងអស់មកដាក់ក្នុងតារាងនីមួយៗដើម្បីសរុបពិន្ទុជាមួយគ្នា។ ក្រុមដែលមានចំណាត់ថ្នាក់លើគេទាំង 8 នឹងមានមុខដោយស្វ័យប្រវត្តិនៅវគ្គ 16 ក្រុមចុងក្រោយខណៈក្រុមពីលេខ 9 ដល់លេខ 24 នឹងត្រូវប្រកួត Play-Off យក 8 ក្រុមទៀតឡើងវគ្គ 16 ក្រុមចុងក្រោយ ហើយក្រុមពីលេខ 25 ដល់ 36 ត្រូវធ្លាក់ពីការប្រកួត និងមិនមានការធ្លាក់ទៅលេងក្របខណ្ឌទី 2 Europa League អ្វីដែរ។ កាលវិភាគនៃការប្រកួតនឹងត្រូវបញ្ចេញនៅថ្ងៃសៅរ៍ស្អែកនេះ ខណៈប្រកួតនឹងចេញដំណើរពីថ្ងៃទី 17 ខែកញ្ញាតទៅ ហើយបញ្ចប់វគ្គវិលជុំនៅថ្ងៃទី 29 ខែមករា លែងចប់មុនគ្រីសស្មាសដូចមុនហើយ៕