ខ្សែបម្រើអង់គ្លេស Kalvin Philips នឹងចាកចេញពី Manchester City ទៅចូលរួមជាមួយក្រុមឡើងថ្មី Ipswich Town ក្នុងកិច្ចសន្យាខ្ចីពេញមួយរដូវកាលថ្មីនេះ។ កីឡាករវ័យ 28 ឆ្នាំរូបនេះ មិនមានអាជីពជោគជ័យឡើយនៅ Etihad ដោយពិបាកនឹងរកតំណែងពិតប្រាកដមួយ តាំងពីផ្លាស់ពី Leeds United ពីរឆ្នាំមុនក្នុងតម្លៃផ្ទេរ
អានព៌ត័មានកីឡាអន្តរជាតិផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
45 លានផោន។ Philips បានចំណាយពេលពាក់កណ្តាលរដូវកាលមុន ជាកីឡាករខ្ចីជើងនៅ West Ham ដើម្បីជាទុនស្វែងរកឱកាសនៅក្រុមជម្រើសជាតិអង់គ្លេសម្រាប់ Euro 2024 កន្លងទៅ តែទម្រង់លេងមិនល្អ បូករួមទាំងបញ្ហារបួស ធ្វើឱ្យកីឡាករវ័យ 24 ឆ្នាំរូបនេះ មិនអាចស្ថិតក្នុងជម្រើសរបស់លោក Gareth Southgate។
ក្លិបផ្សេងទៀតនៅ Premier League ដូចជា Fulham និង Everton សុទ្ធតែមានទំនាក់ទំនងចង់បាន Philips តែការផ្លាស់ទៅកាន់ Ipswich ជាជម្រើសដំបូង។
Ipswich Town នឹងបង្ហាញខ្លួនដំបូងនៅ Premier League ក្រោយអវត្តមានរយៈពេល 22 ឆ្នាំ ដោយពួកគេនឹងត្រូវទទួលស្វាគមន៍ហង្សក្រហម Liverpool ក្នុងទឹកដីរបស់ខ្លួននៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ៕