សមាគមបាល់ទាត់ទ្វីបអឺរ៉ុប UEFA បានសម្រេចផាកពិន័យ សមាគមបាល់ទាត់ចំនួន 7 ក្នុងចំណោម 24 ប្រទេសដែលចូលរួមព្រឹត្តិការណ៍បាល់ទាត់ជើងឯកទ្វីបអឺរ៉ុប Euro 2024 ពាក់ព័ន្ធនឹងបញ្ហារើសអើងដោយអ្នកគាំទ្ររបស់ពួកគេ។
ស៊ែប ក្រូអាស៊ី រ៉ូម៉ានី ស្លូវេនី អូទ្រីស ហុងគ្រីនិងអាល់បានី សុទ្ធតែជាសមាគមបាល់ទាត់ដែលត្រូវបានផាកពិន័យ។
ចុចទីនេះ សម្រាប់ព៌ត័មានផ្សេងៗទៀតអំពី EURO 2024
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
ការផាកពិន័យនេះរួមមាន ចន្លោះទឹកប្រាក់ 50,000 អឺរ៉ូ ផ្អាកការលក់សំបុត្រក្រៅដីប្រកួតបន្ទាប់របស់ UEFA សម្រាប់ក្រូអាស៊ី ដល់ការផាកពិន័យ 20,000 អឺរ៉ូ ផ្អាកការលក់សំបុត្រក្រៅដីប្រកួតបន្ទាប់របស់ UEFA។
សរុបរួម ការប្រកួតចំនួន 17 នៅ Euro ត្រូវបានគេអង្កេតឃើញពីការរើសអើងជាតិសាសន៍ ពណ៌សម្បុរ ហើយប្រទេសបីរួមមាន ស្លូវេនី រ៉ូម៉ានី ក្រូអាស៊ី និងស៊ែប មានបញ្ហារើសអើងបីប្រកួតដូចគ្នា។
ការសម្រេចដាក់ពិន័យរបស់ UEFA ប្រកាសឡើង បន្ទាប់ពី UEFA ក៏បានសម្រេចផាកពិន័យកីឡាករអេស្ប៉ាញពីររូប Alvaro Morata និង Rodri ដែលបានច្រៀងចម្រៀងអបអររបស់ខ្លួនពាក់ព័ន្ធនឹងប្រទេសហ្ស៊ីប្រាល់តា៕