មនុស្សប្រហែល 15,000 នាក់បានតម្រង់ជួរនៅច្រាំងទន្លេ Main ខណៈដែលទីក្រុង Frankfurt បានប្រារព្ធការចាប់ផ្តើមនៃ Euro 2024 ជាមួយនឹងពន្លឺភ្លើង និងឡាស៊ែរ។ ភាពអស្ចារ្យរយៈពេល 30 នាទីត្រូវបានរំលេចចេញពីស្ពាន Flößerbrücke នៅកណ្តាលទីក្រុង ជាមួយនឹងអគារខ្ពស់ៗនៃតំបន់ពាណិជ្ជកម្មរបស់ប្រទេសអាឡឺម៉ង់នៅពី
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
ក្រោយ។ Frankfurt គឺជាទីក្រុងធំទីប្រាំរបស់អាល្លឺម៉ង់ ហើយនឹងធ្វើជាម្ចាស់ផ្ទះការប្រកួតវគ្គចែកពូលចំនួន 4 និងការប្រកួតវគ្គ 16 ក្រុមចុងក្រោយក្នុង Euro 2024 ដែលចាប់ផ្តើមនៅទីក្រុង Munich នៅថ្ងៃសុក្រនេះ។
ការប្រកួតដំបូងដែលធ្វើជាម្ចាស់ផ្ទះនៅកីឡដ្ឋាន Frankfurt Arena នឹងជាជំនួបរវាង បែលហ្សិក និងស្លូវ៉ាគីនៅថ្ងៃចន្ទទី 17 ខែមិថុនា។
កីឡដ្ឋានដែលផ្ទុកទស្សនិកជនបាន 48,000 នាក់នឹងទទួលប្រកួតផ្សេងទៀតផងដែររួមមាន ដាណឺម៉ាក ជួបអង់គ្លេស ស្វីសជួបអាល្លឺម៉ង់ និងស្លូវ៉ាគីប៉ះរ៉ូម៉ានី មុនប្រកួតចុងក្រោយនៅថ្ងៃទី1 ខែកក្កដា ជំនួបមួយប្រកួតនៃវគ្គ 16ក្រុមចុងក្រោយ៕