ក្រុមបាល់ទាត់អាល្លឺម៉ង់ Borussia Dortmund បានធ្វើឱ្យពិភពបាល់ទាត់ភ្ញាក់ផ្អើល និងនឹកស្មានមិនដល់ក្រោយឡើងវគ្គផ្តាច់ព្រ័ត្រក្របខណ្ឌអឺរ៉ុប UEFA Champions League លើកដំបូងក្នុងរយៈពេល 11 ឆ្នាំ។
បន្ទាប់ពីយកឈ្នះនៅទឹកដីរបស់ខ្លួន 1-0 លើក្រុមបារាំង Paris Saint Germain ក្រុមអាល្លឺម៉ង់មួយនេះក៏បានយកឈ្នះជើងទីពីរ
នៅទឹកដីបារាំងទៀត 1-0 សរុបទាំងពីរជើង 2-0។ មួយគ្រាប់ជ័យជំនះរបស់ Dortmund សម្រេចបានដោយការតែតបញ្ចូលទីរបស់ខ្សែការពារអាល្លឺម៉ង់ Mats Hummels នៅនាទីទី 50។
ក្រុមម្ចាស់ផ្ទះ PSG បានប៉ុនប៉ងឡើងវគ្គផ្តាច់ព្រ័ត្រម្តងទៀតក្រោយចាញ់ Bayern Munich នៅវគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំ 2020 តែការប៉ុនប៉ងរបស់ពួកគេមិនបានសំរេចឡើយ ទោះបីជាឱកាសស៊ុតបញ្ចូលទីមានច្រើនលើសលុបតែមិនមានសំណាង ពោលគឹរារាំងដោយបង្គោល និងរបាទី 6 លើក។
ក្រោយចប់ការប្រកួតអ្នកចាត់ការ Dortmund លោក Edin Terzic ឱ្យដឹងថា តាំងពីវគ្គវិលជុំក្នុងពូល គ្មាននរណារំពឹងថាពួកយើងឡើងដល់វគ្គផ្តាច់ព្រ័ត្រឡើយ មិនត្រឹមតែប៉ុណ្ណោះជំនឿចិត្តកូនក្រុមទាំងមូលគឺដាក់គោលឈ្នះជើងឯក និងមិនមែនជាក្រុមចាញ់ប្រៀបឡើយ។
ចំណែកឯអ្នកចាត់ការ PSG លោក Luis Enrique បានឱ្យដឹងថា ក្រុមដែលមានប្រៀប ក្រុមដែលគេខ្លាំងជាង គឺមិនរាប់តាមចំនួននៃការស៊ុតបុកបង្គោល រឺបាទីឡើយ អ្នកស៊ុតបញ្ចូលទីបានគឺឈ្នះ។ លោកបន្ថែមថា ការសោកស្តាយតែងតែមាន តែនេះហើយជាបាល់ទាត់ លោកនៅតែមានមោទនភាពលើកូនក្រុមពីស្មារតីប្រយុទ្ធរបស់ពួកគេ ទោះមិនមានសំណាងក្តី។
រំលឹកថា Borussia Dortmund បានឈានឡើងវគ្គផ្តាច់ព្រ័ត្រចុងក្រោយបំផុតនៅឆ្នាំ 2013 នៅពេលចាញ់ Bayern Munich តែពួកគេក៏ធ្លាប់ឈ្នះជើងឯកម្តងផងដែរ នៅឆ្នាំ 1997 នៅពេលឈ្នះ Juventus នៅវគ្គផ្តាច់ព្រ័ត្រ។ Dortmund នៅពេលនេះ រង់ចាំគូប្រកួតរបស់ខ្លួនថាតើជាក្រុមរួមលីគ Bayern Munich រឺជើងឯក 14 សម័យ Real Madrid ដែលនឹងត្រូវជួបគ្នាជើងទីពីរយប់នេះនៅទឹកដីអេស្ប៉ាញ ក្រោយស្មើ 2-2 នៅទឹកដីអាល្លឺម៉ង់ជើងទីមួយ៕
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com