បាល់ទាត់អង់គ្លេស Nottingham Forest ដែលត្រូវបានពិន័យកាត់4ពិន្ទុដោយសារបំពានច្បាប់ប្រាក់ចំណេញ Premier League និងនិរន្តរភាពហិរញ្ញវត្ថុនោះ បានទទួលរងបរាជ័យក្នុងការប្តឹងឧទ្ធរណ៍ប្រឆាំងការសម្រេចចិត្តរបស់ Premier League។ គណៈកម្មាការឯករាជ្យបានរកឃើញថាការខាតបង់របស់ Forest ត្រឹមរដូវកាល
2022-23 ខាត 61 លានផោន លើសពីច្បាប់ដែលកម្រិតត្រឹម 34.5 លានផោន។
Forest បានចេញសេចក្តីថ្លែងការ «ខកចិត្តយ៉ាងខ្លាំង» ចំពោះការសម្រេចចិត្តដែលពួកគេនិយាយថា «បង្កើនបញ្ហានិង ក្តីបារម្ភសម្រាប់ក្លឹបទាំងអស់»។ ក្នុងសេចក្តីថ្លែងការដដែល Forest បានឱ្យដឹងទៀតថា «បន្ទាប់ពីបានចូលរួមជាច្រើនខែជាមួយ Premier League និងកិច្ចសហប្រតិបត្តិការដ៏ពិសេស នេះគឺជាការមិននឹកស្មានដល់ និងបានធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្ត របស់យើងជាមួយ Premier League»។
Nottingham Forest បានក្លាយជាក្លិបទីពីរហើយដែលគេរកឃើញថាបានបំពានច្បាប់នេះ បន្ទាប់ពី Everton ដែលដំបូងត្រូវពិន័យកាត់ 10 ពិន្ទុ តែថយមកត្រឹម 6 ពិន្ទុក្រោយការប្តឹងតវ៉ា។ Nottingham Forest បច្ចុប្បន្នកំពុងឈរលេខ 17 នៅពីលើតំបន់គ្រោះថ្នាក់ 3 ពិន្ទុពី Luton Town ដែលឈរលេខ 18 ខណៈក្រុមទាំងពីរនៅសល់ពីរប្រកួតទៀតចប់រដូវកាល។
សូមបញ្ជាក់ថា ក្រោមច្បាប់ប្រាក់ចំណេញ Premier League និងនិរន្តរភាពហិរញ្ញវត្ថុនេះមានន័យថា ក្លិបនៅ Premier League អាចខាតបង់ក្នុងកម្រិតច្រើនបំផុត 105 លានផោនរយៈពេលបីរដូវកាលរឺ 35 លានផោនក្នុងមួយរដូវកាល តែ Forest បានខាតបង់ដល់ទៅ 61 លានផោន៕
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com