ខ្សែបម្រើវ័យក្មេង មិន រតនៈ បានសម្ដែងការសប្បាយចិត្តជាខ្លាំង ក្រោយបានរួមចំណែកជួយក្រុមព្រះខ័នរាជស្វាយរៀង គ្រងជើងឯកពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី17 (ថ្នាក់ជាតិ) ឆ្នាំ2023/2024 ហើយរូបគេ បានប្ដេជ្ញានឹងបន្ដការខំប្រឹងបន្ថែមទៀត ដើម្បីជួយក្រុមឆ្ពោះទៅគ្រងជើងឯកលីគកំពូលកម្ពុជា
រដូវកាលឆ្នាំ2023/2024 មួយទៀត ។ កីឡាករវ័យ 22រូបនេះ បានចាត់ទុកសមិទ្ធផលឆ្នាំនេះ មានអត្ថន័យយ៉ាងជ្រាលជ្រៅ ក្នុងអាជីពរបស់ខ្លួន ក្រោយប្រឡូកជាមួយក្រុមធំព្រះខ័នរាជស្វាយរៀង ដ្បិតរូបគេក៏ធ្លាប់ជួយក្រុមឈ្នះពានសម្ដេចតេជោ ហ៊ុន សែន ម្ដងដែរ កាលពីឆ្នាំ2027 តែមិនសូវបានលេង ដូចរដូវកាលនេះឡើយ ។ ដូច្នេះនេះគឺជាជោគជ័យមួយសម្រាប់ខ្លួន ហើយ រតនៈ បានប្ដេជ្ញានឹងបន្ដធ្វើឲ្យបានល្អ ដើម្បីជួយក្លិបលើកពានលីគកំពូលកម្ពុជាបន្ដទៀត ។
គួរដឹងថា ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានក្លាយជាជើងឯកពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី17 (ថ្នាក់ជាតិ) ឆ្នាំ2023/24 បន្ទាប់ពីឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ 120នាទី យកឈ្នះក្រុមភ្នំពេញក្រោន 1-0 ដែលធ្វើសម្រេចដោយកីឡាករ Marcus Haber នៅនាទី109 ក្រោយក្រុមទាំងពីរ ប្រកួតពេញម៉ោង 90នាទីស្មើគ្នា 0-0 នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់ជិត 3ម៉ឺននាក់ ។
នេះជាលើកទី5 ហើយ ដែលក្រុមព្រះខ័នរាជស្វាយរៀង បានគ្រងជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ដោយទទួលបានមេដាយមាស និងពាន អមនូវប្រាក់រង្វាន់ 150លានរៀល ។ រីឯលេខ2 បានទៅក្រុមភ្នំពេញក្រោន និងលេខ3 បានទៅក្រុមជើងឯកឆ្នាំចាស់ វិសាខា ៕
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com