Manchester City បានបោះជំហានមួយទៀតក្នុងការប្រជែងពាន Premier League ជាលើកទីបួនបួនរដូវកាលក្រោយជ័យជំនះនៅទឹកដី Nottingham Forest 2-0 យប់ថ្ងៃអាទិត្យម្សិលមិញ។
ពីរគ្រាប់របស់ City សម្រេចបានដោយ Josko Gvardiol និង Erling Haaland បានធានាបីពិន្ទុឱ្យក្រុមរបស់លោក Pep
Guardiola ក្នុងសប្តាហ៍ទី 34 នេះ។ ជ័យជំនះបានដាក់សម្ពាធលើក្រុមកាំភ្លើងធំ Arsenal ដែលកំពុងនាំមុខគេមាន 80 ពិន្ទុខណៈ City មាន 79 ពិន្ទុ តែនៅសល់មួយប្រកួតនៅក្នុងដៃ។
Arsenal ម្សិលមិញបានយកឈ្នះនៅទឹកដី Spurs 3-2 តានតឹងផងដែរខណៈដែលពួកគេរកបានគ្រាប់នាំមុខមុនដល់ទៅ 3 គ្រាប់ដោយបាល់ចូលទីខ្លួនឯងរបស់ Hojbjerg មុនពេលដែល Bukayo Saka និង Kai Havertz រកបានម្នាក់មួយគ្រាប់។ Spurs បានដាក់សម្ពាធ និងរកបានពីរគ្រាប់មកវិញដោយ Cristian Romero និងបាល់ 11 ម៉ែត្ររបស់ Heung-min Son តែមិនគ្រប់គ្រាន់ឡើយ។
បីប្រកួតចុងក្រោយរបស់ Arsenal រួមមានទទួល Bournemouth ទៅផ្ទះ Manchester United និងទទួល Everton នៅសប្តាហ៍ចុងក្រោយ ខណៈដែលបួនប្រកួតចុងក្រោយរបស់ Manchester City រួមមានទទួល Wolverhampton ទៅផ្ទះ Fulham និង Spurs មុនពេលទទួល West Ham សប្តាហ៍ចុងក្រោយ៕
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com