លោក Erik ten Hag អ្នកចាត់ការទូទៅរបស់ក្រុម Manchester United បានរិះគន់ខ្លាំងៗថា ការបង្ហាញពីទម្រង់លេងនៅដើមតង់របស់ក្រុមលោក «គឺមិនអាចទទួលយកបានឡើយ» មុននឹងពួកគេបានបញ្ចប់ក្នុងលទ្ធផល 2-2 កាលពីថ្ងៃពុធ ពេលប្រកួតជាមួយនឹងក្រុម Leeds ដែលគ្មានអ្នកចាត់ការទូទៅ បើទោះបីបានវាយបក
តាមពីក្រោយ 2-0 ក៏ដោយ។ ក្លិប Leeds បានបណ្តេញលោក Jesse Marsch កាលពីថ្ងៃចន្ទ ក្រោយពីមិនស្គាល់ឈ្នះសោះក្នុងការប្រកួតក្របខ័ណ្ឌលីគ7លើកចុងក្រោយរបស់ពួកគេ។ លោក Michael Skubala ដែលជាគ្រូបង្វឹកបណ្តោះអាសន្ន មានរយៈពេលហ្វឹកហាត់ត្រឹមតែ20នាទីប៉ុណ្ណោះ ដើម្បីត្រៀមសម្រាប់ការប្រកួតនៅ Old Trafford ប៉ុន្តែ ក្រុមភ្ញៀវ ហាក់ដូចជាស្ថិតលើផ្លូវឆ្ពោះទៅកាន់ការដណ្តើមបានជ័យជម្នះជាលើកដំបូងលើក្រុម Man United បើគិតចាប់តាំងពីឆ្នាំ2010 ទៅហើយ។ក្រោយពីជួបគ្នាជាលើកទី1ក្នុងចំណោមការជួបគ្នា2លើកក្នុងក្របខ័ណ្ឌ Premier League ក្នុងចន្លោះពេល5ថ្ងៃ រវាងក្រុមទាំង1 លោក Ten Hag បានឲ្យដឹងថា៖ «អ្នកអាចនិយាយបានថា យើងឈ្នះបាន1ពិន្ទុ ពីព្រោះនៅពេលដែលអ្នកស្ថិតក្នុងការប្រកួតរវាងក្រុមស្ថិតក្នុងតំបន់តែមួយ និងវាយបកវិញពីការតាមពីក្រោយ 2-0 វាជារឿងល្អ។ ប៉ុន្តែ នៅពេលដែលអ្នកចាប់ផ្តើមបែបនេះ យើងមិនអាចទទួលយកបានឡើយ។ អ្នកត្រូវតែត្រៀមឲ្យបានរួចរាល់ ដើម្បីប្រយុទ្ធ ហើយយើងមិនបានត្រៀមឲ្យរួចរាល់សម្រាប់ការប្រយុទ្ធឡើយ»៕
ប្រភពព័ត៌មាន៖ Channel News Asia
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ក្នុងខែនេះ ដើម្បីទទួលបានប័ណ្ណចូលរួមការចាប់រង្វាន់គ្រឿងអេឡិចត្រូនិច និងរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com