Harry Kane បានតាមស្មើកំណត់ត្រារបស់លោក Jimmy Greaves ក្នុងនាមជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេរបស់ Tottenham ក្រោយពីរកបានគ្រាប់បាល់ទី266របស់គេ សម្រាប់ក្លិបនេះ។ ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេសវ័យ29ឆ្នាំរូបនេះ បានតាមស្មើកំណត់ត្រានេះ តាមរយៈការរកបានគ្រាប់បាល់ឈ្នះក្នុងការប្រកួតនៅលើ
ទឹកដីក្រុម Fulham កាលីថ្ងៃចន្ទ ដែលជាគ្រាប់បាល់ទី199របស់គេ ក្នុងចំណោមការប្រកួត300លើក ក្នុងក្របខ័ណ្ឌ Premier League សម្រាប់ក្រុម Spurs។ លោក Greaves ដែលបានចាប់ផ្តើមអាជីពរបស់លោកនៅក្លិប Chelsea នោះ បានស៊ុតបាល់បញ្ចូលទី266គ្រាប់ ក្នុងការប្រកួត379លើកសម្រាប់ក្រុម Spurs នៅចន្លោះឆ្នាំ1961 និងឆ្នាំ1970។ Kane ដែលបានបង្ហាញខ្លួនជាលើកដំបូងរបស់គេសម្រាប់ Spurs ក្នុងឆ្នាំ2011នោះ បានលេងការប្រកួតចំនួន415លើកហើយសម្រាប់ក្លិបនេះ។ Kane គឺជាកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេទី3 បើគិតចាប់តាំងពីក្របខ័ណ្ឌ Premier League ត្រូវបានបង្កើតឡើងក្នុងឆ្នាំ1992 បន្ទាប់ពីលោក Alan Shearer ដែលរកបាន260គ្រាប់ និង Wayne Rooney ដែលរកបាន208គ្រាប់។ រូបគេបានស៊ុតបាល់បញ្ចូលទី18គ្រាប់ហើយក្នុងចំណោមការប្រកួត29លើកសម្រាប់ Spurs នៅរដូវកាលនេះ ពោលគឺនាំមុខ12គ្រាប់ដាច់លើគូប្រជែងដ៏ប្រកៀកបំផុតរបស់គេ Son Heung-min៕
ប្រភពព័ត៌មាន៖ BBC
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ក្នុងខែនេះ ដើម្បីទទួលបានប័ណ្ណចូលរួមការចាប់រង្វាន់គ្រឿងអេឡិចត្រូនិច និងរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com