CPL សប្ដាហ៍ទី 3៖ ភ្នំពេញក្រោនឈរកំពូលតារាង ខេមរភូមិន្ទបន្តនៅបាតតារាង - 188BET វេបសាយភ្នាល់អនឡាញកីឡា កាស៊ីណូបន្តផ្ទាល់ ស្លត់ពេញនិយមបំផុតកម្ពុជា
Tuesday , September 17 2024

លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

CPL សប្ដាហ៍ទី 3៖ ភ្នំពេញក្រោនឈរកំពូលតារាង ខេមរភូមិន្ទបន្តនៅបាតតារាង

ការប្រកួតបាល់ទាត់ជម្រើសជើងឯកលីគកំពូលកម្ពុជា Cambodian Premier League 2024/25 សប្ដាហ៍ទី3 បានបញ្ចប់ការប្រកួតសន្សំពិន្ទុចំនួន 4គូ ជាមួយលទ្ធផលគួរឲ្យចាប់អារម្មណ៍ ដោយក្រុមភ្នំពេញក្រោន បានបន្ដជ័យជម្នះលើកទី3 ស្របពេលសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ (Tiffy Army FC)

អានព៌ត័មានកីឡាក្នុងស្រុកផ្សេងៗទៀត

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

បានបន្ដបរាជ័យដោយមិនទាន់មានពិន្ទុរាប់ឡើយ ។

សម្រាប់អតីតក្រុមជើងឯក 8សម័យភ្នំពេញក្រោន រកបាន 3ពិន្ទុពេញក្នុងជំនួប The Cambodian Classic Match ជាមួយក្រុមភ្ញៀវបឹងកេត ដោយបានយកឈ្នះក្នុងលទ្ធផល 2-1 ដូចជំនួបជើងទី1 កាលពីរដូវកាលមុនដែរ ។ ជំនួបដ៏ស្ថិតស្វាញនេះ ដែលមានអ្នកទស្សនាផ្ទាល់ចំនួន 3,156នាក់នេះ វគ្គទី1 ក្រុមទាំងពីរ បានការពារសំណាញ់ទីមិនឲ្យរបូតគ្រាប់បាល់រៀងខ្លួន ។

ប៉ុន្ដែក្រោយចូលវគ្គទី2 បាន 5នាទីភ្នំពេញក្រោន ក៏បានផ្ដល់ស្នាមញញឹមឲ្យអ្នកគាំទ្រខ្លួន ក្រោយការស៊ុតបញ្ចូលទីគ្រាប់ដំបូង នៅនាទី50 ពីសំណាក់ខ្សែប្រយុទ្ធវ័យក្មេង លឹម ពិសុទ្ធ មុនកីឡាករ Andres Nieto បន្ថែមគ្រាប់ទី2 ឲ្យក្រុមម្ចាស់ផ្ទះ នៅនាទី៧២ ។ បន្ទាប់មកទើបក្រុមនាគខៀវបឹងកេត វាយបាកបាន 1គ្រាប់វិញ នៅនាទី82 ដោយកីឡាករ Yoshihama Ryohei នៅនាទី82 ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង ។

ក្រឡេកទៅចាប់អារម្មណ៍ ក្រុម Tiffy Army FC វិញ បានបន្ដបរាជ័យក្នុងដីជាថ្មី ក្រោយត្រូវក្រុមភ្ញៀវអង្គរថាយហ្គឺរ វាយបកយកឈ្នះ 2-1 ក្នុងជំនួបលីគកំពូលកម្ពុជា សប្ដាហ៍ទី3 កាលពីរាត្រីថ្ងៃទី25 ខែសីហា ឆ្នាំ2024 ។

ងាកទៅចាប់អារម្មណ៍លទ្ធផលការប្រកួតសប្ដាហ៍ទី3 ចំនួន 2គូផ្សេងទៀត គឺក្រុមវិសាខា រកបាន 3ពិន្ទុដំបូង ក្រោយយកឈ្នះក្រុមភ្ញៀវ ឡាយហ្វខេត្តព្រះសីហនុ 3-1 ស្របពេលក្រុម ISI ដង្កោសែនជ័យ បានយកឈ្នះក្រុមក្រសួងមហាផ្ទៃ ក្នុងលទ្ធផលដ៏តានតឹង 4-3 នៅកីឡដ្ឋាន AIA KMH Park ។

ក្រោយបញ្ចប់ការប្រកួត 4គូបណ្ដោះអាសន្ន ក្នុងសប្ដាហ៍ទី3 នេះដែរ គេឃើញក្រុមភ្នំពេញក្រោន បានឈរកំពូលតារាងបណ្ដោះអាសន្ន ក្រោយឆ្លងកាត់ 3ប្រកួតឈ្នះទាំង 3 រកបាន 9ពិន្ទុពេញ គ្រាដែលក្រុមព្រះខ័នរាជស្វាយរៀង ដែលនៅសល់ 1ប្រកួតក្នុងដៃ ក្នុងសប្ដាហ៍ទី3 ឈរលេខ2 ដោយមាន 6ពិន្ទុ ស្មើក្រុមណាហ្គាវើលដ៏ និងអង្គរថាយហ្គឺរ ដែលឆ្លងកាត់ 2ប្រកួតឈ្នះទាំង 2ប្រកួតដូចៗគ្នា ។ រីឯក្រុម ISI ដង្កោសែនជ័យ បានរំកិលមកឈរលេខ5 ដោយរកបាន 4ពិន្ទុ ពីការប្រកួត 3លើកឈ្នះ 1 ស្មើ 1 និងចាញ់ 1 ៕

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

គ្រូបង្វឹក​កម្ពុជា​ចេញការពារកូនក្រុម​ ដោយស្នើអ្នកគាំទ្រ កុំដាក់សម្ពាធលេីកីឡាករ

លោក Felix Dalams គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានស្នើអ្នកគាំទ្រកុំព្យាយាមរិះគន់ ឬដាក់សម្ពាធលើកីឡាករ ព្រោះពួកគេបានពលីច្រើនណាស់ ដើម្បីជួយក្រុមជម្រើសជាតិ ក៏ដូចជាចង់ឈ្នះជូនប្រទេស និងប្រជាជនរបស់ខ្លួន ទោះបីលោកនៅបន្ដដឹកនាំ ឬមានគ្រូបង្វឹកថ្មីក៏ដោយ ។ ការស្នើនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានក្រោយក្រុម